ប្រសិនជាអ្នកមិនចង់កើតជំងឺផ្សេងៗ អ្នកគួរតែប្រយ័ត្នក្នុងពេលដែលលាងចាន។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកលាងចាន អ្នកគួរតែបែងចែកចានទៅតាមលំដាប់ថ្នាក់ ដោយអ្នកគួរតែលាងចានដែលខ្លាញ់មុន ទើបលាងចានដែលគ្មានខ្លាញ់ក្រោយ។ ម្យ៉ាងទៀត ចានផ្លែឈើ អ្នកគួរតែលាងមុនចានដាក់សាច់។ ការបែងចែកបែបនេះ មិនត្រឹមតែងាយស្រួលលាងសម្អាតទេ ថែមទាំងមិនធ្វើឲ្យមេរោគច្រើនផ្ទុកលើចានទៀតផង។
2. ក្រោយពេលដែលអ្នកបរិភោគបាយហើយភ្លាម អ្នកគួរតែប្រមូលចានទៅលាងសម្អាតភ្លាម ដោយមិនគួរត្រាំទុកចោលឡើយ ព្រោះអាចធ្វើឲ្យមេរោគគរលើនោះ ថែមទាំងធ្វើឲ្យអ្នកពិបាកក្នុងការលាងស្អាតទៀតផង។
3. ក្រណាត់ក្នុងការជូតចាន គួរតែខុសពីក្រណាត់ដែលយកមកជូនចង្ក្រាន និងរបស់ផ្សេង ទើបមិននាំមេរោគចូលក្នុងចានអ្នក ដែលធ្វើឲ្យអ្នកងាយកើតមានជំងឺ។ ជាពិសេស អ្នកគួរតែប្រើទឹកក្តៅ ដើម្បីលាងសម្អាតក្រណាត់ជូតចាននោះ២ដងក្នុងមួយអាទិត្យ ទើបអាចធ្វើឲ្យមេរោគងាប់អស់។
4. មិនថាចាន ចង្កឹះ ស្លាបព្រា សមរបស់សមាជិកក្នុងផ្ទះ ឬអ្នកក្រៅទេ អ្នកគួរតែយកវាទៅសម្លាប់មេរោគទាំងអស់ ដោយយកទៅដាំក្នុងទឹកក្តៅចំនួនពី២ទៅ៥នាទី ទើបអាចធ្វើឲ្យមេរោគងាប់អស់ ដោយធ្វើឲ្យអ្នកអាចប្រើដោយសុវត្ថិភាព៕