ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសកម្មភាពដែលអាចបញ្ជាក់ប្រាប់អ្នកថា បុរសម្នាក់នេះ មិនស្រឡាញ់អ្នកឡើយ។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលអ្នកមិនចូលចិត្តឲ្យគេទាក់ទងជាមួយនារីច្រើន ប៉ុន្តែគេបែរជាមិនគោរពអ្នក ដោយតែងតែទៅរញ៉េរញ៉ៃជាមួយស្រីផ្សេង នោះមានន័យថា គេមិនស្រឡាញ់អ្នកទៀតទេ។ គេធ្វើបែបនេះ ដើម្បីឲ្យអ្នកដើរចេញពីគេតែប៉ុណ្ណោះ។

2.    នៅពេលដែលគេតែងតែមិនមានហេតុផលឈ្លោះជាមួយអ្នក ដោយរករឿងអ្នកខុសទំនង នោះគេអាចនឹងមិនទុកអ្នកក្នុងចិត្តគេទៀតទេ។ បើគេស្រឡាញ់អ្នក គេនឹងមិនចង់ឈ្លោះជាមួយអ្នកឡើយ ព្រោះខ្លាចប៉ះពាល់ដល់អារម្មណ៍អ្នក។ ប៉ុន្តែបើគេមិនខ្វល់ពីអារម្មណ៍អ្នកហើយ នោះគេនឹងធ្វើគ្រប់យ៉ាងដើម្បីបណ្តេញអ្នកចេញ។

3.    បើគេនៅសុខៗស្រាប់តែបង្កើតសង្គ្រាមត្រជាក់ជាមួយអ្នក ដោយមិននិយាយរកអ្នក ឬទាក់ទងនឹងអ្នក នោះគេគ្មានចិត្តលើអ្នកទៀតទេ ដោយទុកអ្នកដូចជាសម្រាមអញ្ចឹង។ ដូចនេះ អ្នកគួរតែដើរចេញពីគេ ដើម្បីកុំឲ្យកាន់តែឈឺចុកចាប់ទៀត។

4.    បើគេមិនចាប់ផ្តើមមិនខ្វាយខ្វល់ពីអារម្មណ៍អ្នកដូចពីមុន ដោយមិនខ្លាចអ្នកខឹង នោះមានន័យថា ចិត្តគេបានហោះចេញពីអ្នកទៅរកអ្នកផ្សេងហើយ។ ដូចនេះ អ្នកគួរតែកាត់ចិត្តឲ្យបាន ដោយមិនគួររស់នៅក្នុងពិភពគេទៀតទេ ទើបអ្នកមិនកាន់តែពិបាកទ្រាំជាងនេះ៕