ប្រសិនជាកូនអ្នកមានទម្លាប់ទាំង៣ខាងក្រោមនេះ អ្នកគួរតែកែទម្លាប់កូនចេញឲ្យបានលឿន ព្រោះបើទុកយូរទៅ កូននឹងមានរូបរាងមិនស្អាតឡើយ។ តើមានអ្វីខ្លះទៅ?

1.    ក្រោយពេលដែលកូនមានអាយុ៣ឆ្នាំ បើគេនៅតែមានទម្លាប់ខាំក្រចក នោះនឹងអាចប៉ះពាល់ដល់កូនជាខ្លាំង។ ដំបូង នឹងធ្វើឲ្យទម្រង់មុខកូនមានការប្រែប្រួល ដោយសារតែក្រោយ៣ឆ្នាំជាពេលដែលទម្រង់មុខកូនកំពុងតែលូតលាស់។ បន្ទាប់មក នឹងធ្វើឲ្យធ្មេញកូនដុះមិនស្មើគ្នាឡើយ ដោយបំផ្លាញទាំងសម្រស់ និងប៉ះពាល់ដល់ការញ៉ាំទៀតផង។ ជាពិសេស មេរោគនឹងចូលក្នុងរាងកាយកូនពេញតែម្តង។

2.    បើកូនមានទម្លាប់ខាំបបូរមាត់ អ្នកគួរតែអប់រំគេឲ្យបានល្អ ដោយមិនគួរឲ្យគេបន្តខាំឡើយ ព្រោះវាអាចប៉ះពាល់ដល់ធ្មេញរបស់គេ ដោយធ្វើឲ្យធ្មេញកូនមិនស្អាតឡើយ។ ម្យ៉ាងទៀត បបូរមាត់កូននឹងអាចបំផ្លាញបានដោយសារតែទម្លាប់អាក្រក់មួយនេះ។

3.    ប្រសិនជាកូនមានទម្លាប់ហាលមាត់ក្នុងពេលដែលគេង ក៏អាចប៉ះពាល់ដល់ទម្រង់មុខគេដែរ ដោយធ្វើឲ្យមុខគេមិនអាចមានរាងអក្សរVឡើយ។ ដូចនេះ បើកូនមានទម្លាប់ទាំង៣ អ្នកគួរតែប្រញាប់រកវិធីដើម្បីទប់ស្កាត់ឲ្យទាន់ពេល ដើម្បីចៀសវាងពីការបំផ្លាញសម្រស់កូនយ៉ាងងាយ៕