ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការចំណេញបានប្រាក់ពីការបើកហាងដំបូងរបស់អ្នក។ តើមានអ្វីខ្លះទៅ?
1. ដំបូង អ្នកគួរតែជ្រើសរើសទីតាំងឲ្យបានល្អ ព្រោះទីតាំងជាចំណុចសំខាន់ក្នុងការធ្វើឲ្យមុខរបរអ្នកដើរ ឬមិនដើរ។ បើអ្នកបើកខុសទីកន្លែង នោះនឹងមិនមានអតិថិជនចូលមកហាងអ្នកនោះទេ។ ដូចនេះ អ្នកគួរតែជ្រើសរើសកន្លែងដែលអ៊ូអរ ទើបអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នកដទៃ។
2. បន្ទាប់មក អ្នកគួរតែកំណត់អតិថិជនរបស់អ្នកឲ្យបានច្បាស់។ អតិថិជនជាចំណុចសំខាន់ក្នុងការធ្វើឲ្យមុខរបរអ្នកជោគជ័យឬទេ។ ដូចនេះ អ្នកគួរតែស្វែងយល់ពីតម្រូវការរបស់អតិថិជន ហើយកំណត់ទិសដៅឲ្យបានច្បាស់ ទើបអ្នកដឹងថា អ្នកគួរតែលក់អ្វីទើបដាច់ ហើយបានចំណូលខ្ពស់។
3. បន្ទាប់មកទៀត អ្នកគួរតែជ្រើសរើសឈ្មោះហាងរបស់អ្នក ដោយប្រើឈ្មោះដែលងាយស្រួលចាំ ហើយទាក់ទងនឹងទំនិញក្នុងហាងអ្នក ទើបធ្វើឲ្យអតិថិជនងាយស្រួលចាំឈ្មោះហាងមួយនេះ។
4. ក្រោយពីជ្រើសរើសឈ្មោះហាងរួច អ្នកគួរតែតុបតែងហាងឲ្យបានស្អាត ប្លែក ហើយមានភាពទាក់ទាញ ព្រោះនៅពេលដែលហាងអ្នកមើលទៅច្នៃប្រឌិត នោះនឹងអាចទាក់ទាញបានអតិថិជនច្រើនណាស់។
5. ក្រោយពេលដែលរៀបចំសព្វគ្រប់ អ្នកគួរតែចាប់ផ្តើមធ្វើការផ្សព្វផ្សាយ ដើម្បីឲ្យអតិថិជនបានស្គាល់ ហើយមកហាងអ្នក។
ចុងក្រោយ អ្នកគួរតែប្រើប្រាស់ផលិតផលក្នុងហាងអ្នក ដើម្បីធ្វើឲ្យអតិថិជនជឿជាក់ទៅលើផលិតផលទាំងនោះ។ ដូចនេះ អ្នកនឹងអាចទាក់ទាញបានអតិថិជនច្រើន ក្រោយពេលដែលអ្នកអនុវត្តតាមវិធីទាំងនេះ៕