ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយអ្នកគួរតែប្រឹងបន្ថែម ទើបអាចទទួលបានផលធំ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ០។
ឆ្នាំឆ្លូវ
ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែគ្រប់គ្រងមាត់ឲ្យជាប់ ទើបមិនមានបញ្ហាកើតឡើង។ ពណ៌សំណាង គឺពណ៌ក្រហមខ្ចី។ លេខសំណាង គឺលេខ៥។
ឆ្នាំខាល
ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយអ្នកគួរតែចេះគោរពអ្នកដទៃ ទើបមិនប៉ះពាល់ដល់ទ្រព្យអ្នក។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ០។
ឆ្នាំថោះ
ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអ្នកគួរតែផ្តោតអារម្មណ៍ទៅលើការងារ ទើបមិនមានបញ្ហាកើតឡើង។ ពណ៌សំណាង គឺពណ៌កាហ្វេ។ លេខសំណាង គឺលេខ៦។
ឆ្នាំរោង
ថ្ងៃនេះ រាសីអ្នកមធ្យម ដោយអ្នកមិនគួរងាយយកប្រាក់ចេញមកជួយអ្នកដទៃឡើយ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៣។
ឆ្នាំម្សាញ់
ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយអ្នកគួរតែប្រយ័ត្នពីសុខភាពអ្នកផ្ទះ ទើបទ្រព្យធំមិនងាយចេញ។ ពណ៌សំណាង គឺពណ៌មាស។ លេខសំណាង គឺលេខ៦។
ឆ្នាំមមី
ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយអ្នកអាចបណ្តាក់ទុនបាន ព្រោះផលមិនតូចឡើយ។ ពណ៌សំណាង គឺពណ៌ទឹកប្រាក់។ លេខសំណាង គឺលេខ១។
ឆ្នាំមមែ
ថ្ងៃនេះ រាសីអ្នកមធ្យម ដោយមិនគួរចាយប្រាក់ផ្តេសផ្តាសឡើយ ទើបមិនបាត់បង់ច្រើន។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៧។
ឆ្នាំវក
ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយអ្នកអាចមានឱកាសឡើងឋានៈ និងប្រាក់ខែបាន។ ពណ៌សំណាង គឺពណ៌លឿង។ លេខសំណាង គឺលេខ១។
ឆ្នាំរកា
ថ្ងៃនេះ រាសីអ្នកខ្ពស់ត្រដែត មិនថាទ្រព្យទិសណាទេ សុទ្ធតែចូលមកទាំងអស់។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃងងឹត។ លេខសំណាង គឺលេខ៧។
ឆ្នាំច
ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយអ្នកអាចចំណេញបានប្រាក់ខ្លះចូលមក។ ពណ៌សំណាង គឺពណ៌ប្រផេះចាស់។ លេខសំណាង គឺលេខ៦។
ឆ្នាំកុរ
ថ្ងៃនេះ រាសីអ្នកមធ្យម ដោយអ្នកគួរតែគ្រប់គ្រងទ្រព្យឲ្យជាប់ ទើបមិនបាត់បង់។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ០៕