ការបង្រៀនកូនអំពីទម្លាប់ញ៉ាំអាហារ និងហាត់ប្រាណដែលផ្តល់សុខភាពអាចជួយបន្ថយភាពប្រឈមនឹងធាត់ជ្រុលរបស់ក្មេង និងបញ្ហាដែលពាក់ព័ន្ធនឹងសុខភាពផ្សេងៗបាន។ យ៉ាងណាមិញ ឪពុកម្តាយគួរតែព្យាយាមធ្វើដូចខាងក្រោមនេះដើម្បីកូនមានទម្ងន់ប្រកបដោយសុខភាពល្អ៖

  • ការជម្រុញឲ្យមានការញ៉ាំអាហារផ្តល់សុខភាពនៅផ្ទះតាមរយៈការផ្តល់ឲ្យពួកគេញ៉ាំគ្រាប់ធញ្ញជាតិ ផ្លែឈើ និងបន្លែ ប្រូតេអ៊ីនផ្តល់សុខភាព និងអាហារធ្វើពីទឹកដោះគោដែលមានជាតិខ្លាញ់ទាប
  • កែប្រែគ្រឿងផ្សំធ្វើម្ហូបខ្លះដើម្បីឲ្យវាក្លាយទៅជាអាហារផ្តល់សុខភាពវិញ
  • កាត់បន្ថយការញ៉ាំអាហារសម្រន់ណាដែលមានជាតិខ្លាញ់ និងប្រៃខ្ពស់។ តែត្រូវផ្តល់ឲ្យញ៉ាំផ្លែប៉ោម ឬចេក ទំពាំងបាយជូ ការ៉ូត ឬម្តេសប្លោកជំនួសវិញ
  • បង្រៀនកូនអំពីប្រយោជន៍នៃការហាត់ប្រាណ ដោយនិយាយចាប់ពីធ្វើឲ្យឆ្អឹងរឹងមាំរហូតដល់វាជួយឲ្យគេស្រឡាញ់ខ្លួនឯងកាន់តែច្រើន
  • គួរតែលើកទឹកចិត្តឲ្យក្មេងហាត់ប្រាណច្រើនតាមរយៈការហែលទឹក រាំ លោតអន្ទាក់ ឬ ទៅណាមកណាតាមរយៈការដើរ។ ចូរកាត់បន្ថយការលេងទូរស័ព្ទ ឬមើលទូរទស្សន៍មិនឲ្យច្រើនជាងពីរម៉ោងក្នុងមួយថ្ងៃឡើយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង