ការវិលមុខ ចង្អោ និងអារម្មណ៍មិនមានផាសុកភាពនៃការពុលឡាន អាចជារឿងដែលពិបាកនឹងទទួលបានណាស់ខណៈពេលកំពុងតែធ្វើដំណើរតាមរថយន្ត។ យ៉ាងណាមិញ អ្នកអាចធ្វើរឿងដូចខាងក្រោមនេះដើម្បីកាត់បន្ថយការពុលឡាន៖

  • ចូរកុំអានអក្សរក្នុងពេលដែលជិះរថយន្ត
  • មុនពេលធ្វើដំណើរ ចូរប្រាកដថា អ្នកបានសម្រាកគ្រប់គ្រាន់ហើយ
  • ចូរញ៉ាំទឹកឲ្យបានច្រើន និងចៀសវាងការញ៉ាំគ្រឿងស្រវឹង និងជក់បារី។ ចូរចៀសវាងអាហារមានជាតិខ្លាញ់ច្រើនដែរ
  • បើសិនជាអាច ចូរឈរ និងមើលទៅខាងក្រៅត្រង់ទៅមុខ
  • ក្នុងមាត់អាចទំពារនំស្រួយៗតិចៗបាន
  • ចូរផ្តេកក្បាលទៅលើកន្លែងណាមួយដែលរឹងល្មមដើម្បីជួយបន្ថយការមានចលនាចុះឡើងរបស់ក្បាលផង៕