តាមការស្រាវជ្រាវថ្មីមួយបានឲ្យដឹងថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ គឺមានការប្រឈមកាន់តែខ្ពស់ទៅនឹងបញ្ហាបេះដូងធ្ងន់ធ្ងរ និងឆាប់ស្លាប់ទៀត ជាពិសេសបើសិនជាគេរកឃើញនៅអាយុមុន ១០ឆ្នាំតែម្តង។ ប៉ុន្តែការសិក្សានេះគ្រាន់តែបានរកឃើញទំនាក់ទំនងមួយប៉ុណ្ណោះ ហើយក៏មិនបានបញ្ជាក់អំពីមូលហេតុ និងឥទ្ធិពលអ្វីដែរ។ 

ក្នុងប្រទេសស៊ុយអ៊ែត មានអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ច្រើនជាង ២៧០០០នាក់ ត្រូវបានគេតាមដានសុខភាពជាមធ្យមរយៈពេល ១០ឆ្នាំ។ អ្នកជំងឺត្រូវត្រូវបានគេប្រៀបធៀបគ្នាជាមួយនឹងក្រុមអ្នកជំងឺដែលមានការគ្រប់គ្រងចំនួនច្រើនជាង ១៣៥០០០នាក់ ដែលគ្មានជំងឺទឹកនោមផ្អែម។

ករណីប្រៀបធៀបជាមួយក្រុមអ្នកជំងឺដែលគេគ្រប់គ្រង ការរំពឹងទុក្ខជីវិតរស់នៅជាមធ្យមគឺ ១៦ឆ្នាំ ដែលតិចជាងអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមនៅអាយុមុន ១០ឆ្នាំ។ សម្រាប់អ្នកដែលរកឃើញជំងឺទឹកនោមផ្អែមប្រភេទទី១នៅអាយុច្រើនជាងនេះ អាចស្លាប់ជាមធ្យម ១០ឆ្នាំមុនអ្នកដែលមិនមានជំងឺទឹកនោមផ្អែម។ អ្នកស្រាវជ្រាវក៏បានរកឃើញទៀតថា អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ ទំនងជាងាយនឹងមានបញ្ហាបេះដូងធ្ងន់ធ្ងរណាស់។ 

ប្រធានដឹកនាំការសិក្សា លោក Araz Rawshani អ្នកស្រាវជ្រាវម្នាក់នៅឯសាកលវិទ្យាល័យ Gothenburg ក្នុងប្រទេសស៊ុយអ៊ែត បានសង្កត់ធ្ងន់ធ្ងរថា “ថ្វីបើការប្រឈមមុខដែលពាក់ព័ន្ធនឹងជំងឺបេះដូងសរសៃឈាមត្រូវបានកើនឡើងក្រោយពីរកឃើញជំងឺទឹកនោមផ្អែមក្នុងវ័យក្មេងក៏ដោយ ក៏ការប្រឈមមុខពិតច្បាស់លាស់នៅតែស្ថិតក្នុងកម្រិតទាបដែរ។” 

បើប្រៀបធៀបជាមួយក្រុមអ្នកជំងឺដែលបានធ្វើការគ្រប់គ្រងរួច អ្នកជំងឺដែលរកឃើញថាមានជំងឺទឹកនោមផ្អែមមុនអាយុ ១០ឆ្នាំ គឺប្រឈមនឹងបញ្ហាបេះដូងធ្ងន់ធ្ងរជាងគេរហូតដល់ ៣០ដងឯណោះ។ អ្នកដែលត្រូវបានគេរកឃើញថាមានជំងឺទឹកនោមផ្អែមប្រភេទទី១នៅអាយុចន្លោះ ២៦ ទៅ ៣០ឆ្នាំ មានការប្រឈមខ្ពស់ ប្រហែល ៦ដងប៉ុណ្ណោះ។ 

អ្នកដែលចាប់ផ្តើមកើតជំងឺទឹកនោមផ្អែមកាន់តែវ័យក្មេងក៏ទំនងជាឆាប់ស្លាប់ជាងគេ ៤ដងដែរ ដោយសារតែមូលហេតុផ្សេងៗ និងការប្រឈមនឹងការស្លាប់ដោយសារតែជំងឺបេះដូងតែម្តង។ អ្នកដែលរកឃើញជំងឺទឹកនោមផ្អែមប្រភេទទី១នៅចន្លោះអាយុ ២៦ ទៅ៣០ឆ្នាំ គឺប្រឈមនឹងការស្លាប់ដោយសារតែជំងឺបេះដូង ឬមូលហេតុផ្សេងៗទៀតមួយទ្វេជាបី។ យ៉ាងណាមិញ ពាក់កណ្តាលនៃអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី១ដែលត្រូវបានគេរកឃើញនោះគឺនៅអាយុ ១៤ឆ្នាំ ដូច្នេះពួកគេក៏ត្រូវការប្រើវិធានការការពារបេះដូងកាន់តែលឿនដែរ ដូចជា ថ្នាំបញ្ចុះកូឡេស្តេរ៉ុល និងថ្នាំបញ្ចុះសម្ពាធឈាម។ 

ការសិក្សានេះត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន The Lancet ក្នុងថ្ងៃទី ៩ ខែសីហានេះទេ៕