បើសិនជាកូនអ្នកតែងតែឃើញអីញ៉ាំមិនឈប់ អ្នកប្រហែលជាត្រូវស្វែងយល់ថា តើការញ៉ាំរបស់គេកើតឡើងដោយសារតែក្រពះឃ្លាន ឬឃើញឃ្លាន។ ក្មេងដែលស្ថិតក្នុងសភាពញ៉ាំច្រើន ឪពុកម្តាយគួរតែ៖

  • បង្រៀនកូនអំពីរបៀបយល់ដឹងអំពីការឃ្លានដោយដំណាងជាងលេខចាប់ពីលេខមួយ (ឃ្លានខ្លាំង) ដល់លេខ ១០ (ឆ្អែត)។ កូនអ្នកគួរតែចាប់ផ្តើមញ៉ាំអាហារនៅពេលឃ្លាននៅលេខ ពីរ ឬបី ហើយឈប់ញ៉ាំនៅលេខ ប្រាំពីរ។
  • ចូរកុំឲ្យកូនរងចាំការញ៉ាំ ព្រោះវាអាចធ្វើឲ្យគេញ៉ាំច្រើនជ្រុលបាន។
  • បើសិនជាការឃ្លានរបស់កូនអ្នកស្ថិតនៅលេខ ៥ គាត់ប្រហែលជាញ៉ាំដោយសារតែអារម្មណ៍ហើយ។ ចូរសួរគេវិញថា តើគេកំពុងតែមានអារម្មណ៍បែបណា។
  • ចូរនិយាយជាមួយកូនអំពីមធ្យោបាយអ្វីផ្សេងដើម្បីចៀសផុតពីអារម្មណ៍ដូចជា ការលេងហ្សែម ឬលេងដើម្បីដោះស្រាយចំណោទជាដើម៕