យើងមិនអាចប្រកែកបានទេថា ការបាក់ទឹកចិត្តគឺវាបញ្ហាដែលប៉ះពាល់ដ៏ខ្លាំងក្លាដល់ជីវិតរស់នៅ។ មនុស្សភាគច្រើនគិតថា វាគ្រាន់តែជាអ្វីៗដែលទាក់ទងនឹងការពិបាកចិត្តប៉ុណ្ណោះ។ ប៉ុន្តែការបាក់ទឹកចិត្តក៏ជារឿងដែលអាចធ្វើឲ្យមានការឈឺចាប់ នឿយហត់ផ្លូវចិត្ត និងករណីធ្ងន់ធ្ង រហូតដល់មិនអាចរស់នៅបានទៀតផង។
យ៉ាងណាមិញ ការបាក់ទឹកចិត្តគឺជារឿងដែលធ្ងន់ធ្ងរបំផុត ដែលអ្នកត្រូវតែស្វែងរកគ្រូពេទ្យជំនាញចិត្តសាស្រ្តដើម្បីដោះស្រាយ ទើបអាចវិលមករស់នៅធម្មតាវិញ ហើយក៏អាចចៀសផុតពីផលរំខានរបស់វាដែរ ជាពិសេសការស្លាប់ខ្លួនតែម្តង។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីទម្លាប់អាក្រក់មួយចំនួនដែលអ្នកគួរតែចៀសវាងក្នុងពេលមានជំងឺបាក់ទឹកចិត្តហើយ ព្រោះវានឹងធ្វើឲ្យអ្នកប្រឈមនឹងបញ្ហាសុខភាពកាន់តែខ្លាំង។
ញ៉ាំអាហារកៃឆ្នៃ
ការញ៉ាំដំឡូងចៀនប្រហែលជាធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ប៉ុន្តែការញ៉ាំបែបនេះរាល់ដងនឹងធ្វើឲ្យអ្នកបាក់ទឹកចិត្តនៅថ្ងៃណាមួយ។ សព្វថ្ងៃនេះ មានការស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តកាន់តែច្រើននិយាយថាទៅលើទំនាក់ទំនងរវាងអាហារកៃឆ្នៃដែលមានជាតិស្ករកៃឆ្នៃ GMO និងសារធាតុសិប្បនិមិត្តជាច្រើន អាចធ្វើឲ្យរំខានដល់ខួរក្បាល ដែលនាំឲ្យបានទឹកចិត្ត។
ចំណាយពេលច្រើនទៅលើបណ្តាញសង្គម
តាមការសិក្សាបានឲ្យដឹងថា អ្នកដែលចំណាយពេលច្រើនៗលើការប្រើប្រាស់បណ្តាញសង្គមតាមរយៈឧបករណ៍អេឡិចត្រូនិច បានប្រាប់ថា ពួកគេមានរោគសញ្ញានៃការបាក់ទឹកចិត្ត និងថប់អារម្មណ៍ក្នុងសង្គម។ ខណៈពេលដែលវាប្រហែលជាអាចត្រូវកាស៊ីពេលច្រើនក្នុងការមើលទូរទស្សន៍ និងលេងបណ្តាញសង្គមក្នុងទូរស័ព្ទទៀតនោះ ការសិក្សាបានបង្ហាញថា វាគឺជារឿងមយយដែលបង្កើនឱកាសនៃការបាក់ទឹកចិត្តកាន់តែខ្លាំង។
ជក់បារី
យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការជក់បារីគ្មានអ្វីក្រៅពីធ្វើឲ្យគ្រោះថ្នាក់ដល់សួត និងបេះដូងឡើយ។ តើអ្នកមានដឹងទេថា ទម្លាប់មួយនេះក៏ធ្វើឲ្យប្រឈមនឹងការបាក់ទឹកចិត្តដែរ។ ការសិក្សាបានរកឃើញថា ១៨ភាគរយនៃអ្នកជក់បារីមានចេញជាអាការៈនៃការបាក់ទឹកចិត្ត ខណៈពេលដែលតែ ១០ភាគរយប៉ុណ្ណោះនៃអ្នកមិនជក់បារីមិនមានអាការៈនេះ។
ក្រចូលគេង
បើសិនជាវាគឺជាទម្លាប់ក្នុងការក្រចូលកេង នោះអ្នកប្រហែលជាគេងមិនបានគ្រប់គ្រាន់ទែ។ ហើយនៅពេលដែលគេងមិនបានច្រនើបែបនេះ អ្នកនឹងមានអារម្មណ៍មិនល្អនៅថ្ងៃបន្ទាប់ហើយ។ ការសិក្សាបានរកឃើញថា អ្នកដែលក្រចូលគេងជារៀងរាល់យប់គឺមានគំនិតអវិជ្ជមានរ៉ាំរ៉ៃដែលវានឹងជាប់ទាក់ទងនឹងការកើតជំងឺបាក់ទឹកចិត្តផង។ ម៉្យាងវិញទៀត អ្នកដែលគេងលឿនៗទៀងទាត់ច្រើនតែមានគំនិតវិជ្ជមានច្រើន៕
រស់នៅជាមួយមនុស្សគិតតែរឿងអវិជ្ជមាន
អ្នកប្រហែលជាភ្ញាក់ពីគេងនៅថ្ងៃណាមួយជាមួយគ្នានឹងសញ្ញានៃការបាក់ទឹកចិត្តបើសិនជាអ្នកចេះតែបន្តរស់នៅជាមួយមនុស្សដែលគ្មានផ្តល់អ្វីឲ្យក្រៅពី ការរិះគន់ដើម្បីជាន់ពន្លិច គំនិតគ្មានការស្ថាបនា និងរឿងដែលកើតទុក្ខរហូតនោះ។ អ្នកជំនាញនិយាយថា ការចំណាយពេលភាគច្រើននៅជាមួយអ្នកដែលផ្តល់តែរឿងអវិជ្ជមានអាចធ្វើឲ្យអ្នកមានអារម្មណ៍អស់សង្ឃឹមបាន។ អ្វីដែលអ្នកត្រូវធ្វើនោះគឺត្រូវរស់នៅជាមួយអ្នកដែលគិតវិជ្ជមានឲ្យបានច្រើនវិញ៕