ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យអ្នកមានរាងស្អាតក្រោយពេលដែលញ៉ាំមុនគេង។ តើមានអ្វីខ្លះទៅ?

1.    អ្នកអាចឆុងទឹកឃ្មុំមកញ៉ាំមុនពេលចូលគេង ព្រោះនៅក្នុងនោះសម្បូរទៅដោយសារធាតុជាច្រើនដែលអាចជួយជម្រះជាតិពុលចេញពីក្រពះ និងពោះវៀនអ្នក ដោយធ្វើឲ្យអ្នកងាយស្រួលបត់ជើងបញ្ចេញជាតិពុលនៅពេលព្រឹក។ ដូចនេះ អ្នកនឹងអាចមានរាងស្អាតជាមិនខានឡើយ ព្រោះគ្មានកាកសំណល់សល់ក្នុងរាងកាយអ្នក។

2.    អ្នកអាចពិសារទឹកដោះគោមុនចូលគេងបាន ព្រោះនៅក្នុងនោះមានផ្ទុកសារធាតុដែលអាចជួយឲ្យអ្នកគេងលក់ស្រួល ថែមទាំងអាចជួយអ្នកឲ្យស្រកទម្ងន់ទៀតផង។ ជាពិសេស នៅក្នុងនោះសម្បូរទៅដោយប្រូតេអ៊ីន ដែលអាចធ្វើឲ្យអ្នកក្រោកពីគេង ដោយមិនមានអាការៈឃ្លានឡើយ។

3.    នៅក្នុងស្រូវសាលី មានផ្ទុកសារធាតុដែលអាចជួយធ្វើឲ្យកាឡូរីក្នុងរាងកាយអ្នកអាចបញ្ចេញចេញមកក្រៅ ដោយធ្វើឲ្យអ្នកមិនសូវប្រឈមមុខនឹងអាការៈទល់លាមកឡើយ។ ជាពិសេស ស្រូវសាលីមួយនេះ អាចជួយកាត់បន្ថយកាកសំណល់ក្នុងរាងកាយអ្នក ដោយធ្វើឲ្យអ្នកអាចមានរាងដែលស្អាតមួយជាមិនខានឡើយ។ ដូចនេះ អ្នកអាចបរិភោគអាហារទាំងនេះមុនពេលចូលគេងបាន ដើម្បីអាចរក្សាបានរាងដែលស្អាតមួយ៕

Loading...