នៅពេលដែលអ្នកមិនប្រយ័ត្ន ហើយធ្វើរឿងមួយចំនួនឲ្យក្លាយជាទម្លាប់ នោះអ្នកនឹងមានរាងដែលមិនស្អាតដូចអ្នកដទៃឡើយ។ ដូចនេះតើមានទម្លាប់អ្វីខ្លះដែលធ្វើឲ្យអ្នកធាត់ មិនងាយស្គម?

  1. នារីដែលធ្វើការភាគច្រើនតែងតែមានទម្លាប់ញ៉ាំការហ្វេ។ ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលញ៉ាំច្រើន វាអាចនឹងប៉ះពាល់ដល់បេះដូងអ្នក។ ជាពិសេសវានឹងកាត់ជាតិទឹកនៃក្រពះ និងពោះវៀនអ្នក ជាហេតុដែលអាចធ្វើឲ្យប្រឈមមុខនឹងជំងឺទល់លាមក នោះក្បាលពោះនឹងដុះចេញមកជាមិនខានឡើយ។
  2. មាននារីមួយចំនួនព្រោះតែចង់ស្គម តែងតែញ៉ាំផ្លែឈើជំនួសបាយ និងអាហារផ្សេងៗ។ ប៉ុន្តែទង្វើនេះបែរជាទង្វើដែលខុសឆ្គងជាទីបំផុត។ នៅពេលដែលអ្នកពិសារផ្លែឈើច្រើន នោះក្នុងខ្លួនអ្នកនឹងផ្ទុកជាតិស្ករច្រើន ជាហេតុដែលអាចធ្វើឲ្យអ្នកកាន់តែធាត់។ ម្យ៉ាងទៀតនៅពេលដែលខ្លួនអ្នកខ្វះសារធាតុចិញ្ចឹម ព្រមទាំងប្រូតេអ៊ីន វានឹងធ្វើឲ្យខ្លាញ់កាន់តែកកក្នុងរាងកាយអ្នក។
  3. នៅពេលដែលអ្នកចង់មានរាងស្អាត ហើយមិនញ៉ាំអាហារពេលព្រឹក វាមិនត្រឹមតែធ្វើឲ្យក្រពះអ្នកខូចទេ ថែមទាំងអាចធ្វើឲ្យអ្នកឆាប់ចាស់ទៀតផង។ ជាពិសេសវានឹងធ្វើឲ្យអ្នកពិសារកាន់តែច្រើននៅពេលថ្ងៃ។
  4. នៅពេលដែលអ្នកប្រញាប់ ហើយមិនទំពារអាហារឲ្យម៉ត់ក៏លេបចូលពោះ នោះអ្នកនឹងមិនបាច់ចង់ស្គមទេ ព្រោះអាហារទាំងនោះមិនរំលាយឡើយ។ នៅពេលដែលទុកយូរ វានឹងធ្វើឲ្យអ្នកធាត់បាន៕

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង