នៅក្នុងផ្ទះរបស់អ្នក ឲ្យតែអ្នកតាំងវត្ថុដែលត្រូវ នោះវានឹងនាំលាភសំណាងមករកអ្នកជាមិនខាន។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីវត្ថុទាំង៣យ៉ាងដែលក្រោយពេលដែលអ្នកតាំងរួច ក្នុងរយៈពេល៣ឆ្នាំអ្នកនឹងអាចទទួលបានលាភតូច ហើយ៥ឆ្នាំអ្នកនឹងអាចទទួលបានលាភធំ។ តើមានអ្វីខ្លះទៅ?
រូបទី១ នេះជារូបទេវតាទ្រព្យដែលអ្នកទាំងអស់គ្នាស្គាល់រួចមកហើយ។ ក្រោយពេលដែលតាំងរួច ទ្រព្យនឹងហូរចូលជាមិនខាន។
រូបទី២ នេះស័ក្តិសមសម្រាប់តែបុរសដែលមិនទាន់រៀបការរួចតាំងតែប៉ុណ្ណោះ។ អ្នកអាចតាំងនៅបន្ទប់ទឹក ឬនៅក្បាលគ្រែក៏បាន។ ប៉ុន្តែនៅបន្ទប់ទឹកល្អជាង។ ក្រោយពេលដែលអ្នករៀបការរួចមិនអាចតាំងបានឡើយ ព្រោះរូបកូនក្មេងនេះវាឆុងជាមួយមនុស្សស្រី នោះវាអាចប៉ះពាល់ដល់ទ្រព្យអ្នកវិញទេ។
រូបទី៣ នេះស័ក្តិសមសម្រាប់អ្នកដែលធ្វើការផ្នែកលក់ ឬអ្នករកស៊ី។ ក្រោយពេលដែលអ្នកតាំងក្នុងផ្ទះរួច វានឹងធ្វើឲ្យអ្នករកស៊ីមានបាន លុយធំៗនឹងរត់មករកអ្នកជាមិនខាន។ នៅពេលដែលអ្នកតាំង អ្នកគួរតែតាំងក្បាលរបស់រូបនេះទៅទ្វារ ឬបង្អួច ហើយបើអ្នកតាំងមួយគូកាន់តែល្អ៕