ការបាក់ធ្មេញមិនគួរណាជាផ្នែកធម្មតានៃការចាស់ទៅតាមអាយុឡើយនៅពេលដែលអ្នកបានថែរក្សាវាជាប់រហូតហើយនោះ។ យ៉ាងណាមិញ ដើម្បីថែរក្សាសុខភាពមាត់ធ្មេញកាន់តែល្អ យកល្អគួរតែធ្វើទៅតាមដំបូន្មានដូចខាងក្រោមនេះ៖
- ចូរប្រើប្រាស់ច្រាស់ដុសធ្មេញដែលមានសរសៃទន់ ឬឧបករណ៍សម្រាប់សម្អាតធ្មេញបែបអេឡិចត្រូនិច ចំនួនពីរដងក្នុងមួយថ្ងៃ និងជារៀងរាល់ថ្ងៃ
- ចូរប្រើអំបោះរូសសម្អាតធ្មេញជារៀងរាល់ថ្ងៃ
- ចូរសម្អាតធ្មេញដែលដាក់ជារៀងរាល់ថ្ងៃ ហើយក៏មិនត្រូវគេងទាំងធ្មេញដាក់នេះដែរ
- ចូរញ៉ាំទឹកដែលមានជាតិហ្ល័រអូរ៉ាយឲ្យបានច្រើនដើម្បីការពារពីបញ្ហាពុកធ្មេញ
- កុំជក់បារី
- ចូរទៅជួបពេទ្យធ្មេញដើម្បីពិនិត្យជាទៀងទាត់៕