ចែករំលែក
  • 10
  •  
  •  

ការមានផ្ទៃពោះកើតមាននៅពេលដែលមានការរលាយចូលគ្នានៃមេជីវិតឈ្មោល និងមេជីវិតញីដើម្បីបង្កើតជាអំប្រ៊ីយ៉ុងមួយ ទៅកាច់សម្បុកនៅស្រទាប់ខាងក្នុងរបស់ស្បូន។ ចំពោះជំងឺកូនក្រៅស្បូនវិញ មានន័យថាអំប្រ៊ីយ៉ុងដែលត្រូវកាច់សម្បុកក្នុងស្បូនបែរជានៅក្រៅស្បូនទៅវិញ។ ជាធម្មតាកូនក្រៅស្បូនច្រើនតែអំប្រ៊ីយ៉ុងកាច់សម្បុកនៅក្នុងបំពង់ដៃស្បូនម្ខាង។ ករណីខ្លះកូនក្រៅស្បូនអាចនៅខាងក្នុងស្រោមពោះ, ក្រពេញអូវ៉ែ ឬមាត់ស្បូនដែរ។

ករណីជំងឺកូនក្រៅស្បូននេះមិនមែនជារឿងធម្មតាទេ ហើយអំប្រ៊ីយ៉ុងក៏មិនអាចរស់បានដែរ។ បើសិនជាមិនបានព្យាបាលទេ វានឹងមានការបាត់បង់ឈាមច្រើនដែលគម្រាមគំហែងដល់អាយុជីវិតម្តាយបាន។ នៅពេលមានការព្យាបាលទាន់ពេលវេលា ជំងឺកូនក្រៅស្បូនអាចនឹងជួយអោយមានឱកាសមានផ្ទៃពោះនៅលើកក្រោយទៀត។

រោគសញ្ញា

ដំបូងឡើយ ជំងឺកូនក្រៅស្បូនប្រហែលជាមិនបង្កជារោគសញ្ញាអ្វីទេ។ ករណីខ្លះ រោគសញ្ញាដំបូងគេរបស់ជំងឺកូនក្រៅស្បូនប្រហែលជាស្រដៀងគ្នានឹងការមានផ្ទៃពោះធម្មតាដែរដូចជា បាត់រដូវ, តឹងសុដន់ និងក្អួតចង្អោរ។ អ្វីដែលជាបញ្ហានោះគឺថា ជំងឺកូនក្រៅស្បូនមិនអាចបន្តអោយនៅធម្មតាបាននោះទេ។

ចំពោះការឈឺចាប់ក្នុងពោះ ឬអាងត្រគៀក និងហូរឈាមរឹមៗតាមទ្វារមាសច្រើនតែជាសញ្ញាដំបូងគេនៃជំងឺកូនក្រៅស្បូន។ បើសិនជាមានហូរឈាមចេញពីបំពង់ដៃស្បូន អ្នកជំងឺអាចនឹងមានអារម្មណ៍ឈឺស្មា ឬពោះវៀនធ្វើចលនាលឿន។ ការដែលហូរឈាមតាមទ្វារមាសខ្លាំងទំនងជាមិនកើតមានទេ លុះត្រាតែជំងឺកូនក្រៅស្បូនកើតឡើងនៅមាត់ស្បូន។

បើសិនជាបំពង់ដៃស្បូនរហែក ការហូរឈាមខ្លាំងក្នុងពោះទំនងជាកើតមាន បន្ទាប់មកអ្នកជំងឺនឹងអាចមានអាការៈឈឺក្បាល, សន្លប់ ឬស្យុក។

អ្នកគួរតែស្វែងរកការព្យាបាលជាបន្ទាន់បើសិនជាធ្លាប់មានរោគសញ្ញាទាំងអស់របស់ជំងឺកូនក្រៅស្បូនដូចខាងក្រោមនេះ៖

  • ឈឺពោះ ឬអាងត្រគៀកធ្ងន់ធ្ងរដែលមានជាប់ទាក់ទងនឹងការហូរឈាមតាមទ្វារមាសទៀត
  • ឈឺក្បាលខ្លាំង ឬសន្លប់
មូលហេតុ

ចំពោះជំងឺកូនក្រៅស្បូនដែលអំប្រ៊ីយ៉ុងទៅកាច់សម្បុកក្នុងបំពង់ដៃស្បូន (កើតមានញឹកញាប់បំផុត) កើតឡើងដោយសារតែបំពង់ដៃស្បូននោះមានការរលាក, ខូចខាត ឬមានទម្រងរូបរាងមិនត្រឹមត្រូវ។ អតុល្យភាពអ័រម៉ូន ឬការលូតលាស់របស់កូនមិនធម្មតាប្រហែលជាដើរតួនាទីដ៏សំខាន់មួយដែលនាំអោយមានជំងឺកូនក្រៅស្បូនដែរ។ ពេលខ្លះ មូលហេតុពិសេសៗរបស់ជំងឺកូនក្រៅស្បូននៅតែមានភាពអាថ៌កំបាំងនៅឡើយទេ។

កត្តាប្រឈមមុខ

តាមការស្រាវជ្រាវបានអោយដឹងថាក្នុងចំណោមស្រ្តីមានផ្ទៃពោះ ១០០០នាក់មាន ២០នាក់ហើយដែលមានជំងឺកូនក្រៅស្បូន។ មានកត្តាប្រឈមមុខច្រើនណាស់ដែលអាចធ្វើអោយអ្នកកើតជំងឺកូនក្រៅស្បូនបានដូចជា៖

  • ធ្លាប់មានជំងឺកូនក្រៅស្បូនពីមុនមក
  • មានការរលាក ឬបង្ករោគនៅបំពង់ដៃស្បូន
  • មានបញ្ហាទាក់ទងនឹងលទ្ធភាពធ្វើអោយមានកូន
  • បញ្ហាទាក់ទងនឹងរចនាសម្ព័ន្ធរបស់បំពង់ដៃស្បូន ឬបំពង់ដៃស្បូនមានការខូចខាតណាមួយក្នុងពេលវះកាត់កាលពីមុនៗ
  • ជម្រើសនៃការប្រើវិធីពន្យាកំណើត ដូចជាការដាក់កងក្នុងស្បូន ឬចងដៃស្បូន
ផលវិបាក

នៅពេលអ្នកមានជំងឺកូនក្រៅស្បូនហើយ ផលវិបាកអាចនឹងកើតមានច្រើន។ បើសិនជាមិនបានព្យាបាលទែ ការរហែកបំពង់ដៃស្បូនអាចនឹងបណ្តាលអោយហូរឈាមខ្លាំង ព្រមទាំងគម្រាមគំហែងដល់អាយុជីវិតអ្នកជំងឺទៀតផង។

តេស្ត និងការធ្វើរោគវិនិច្ឆ័យ

បើសិនជាគ្រូពេទ្យសង្ស័យថាមានជំងឺកូនក្រៅស្បូនហើយ គាត់ប្រហែលជាត្រូវពិនិត្យនៅក្នុងអាងត្រគៀកដើម្បីរកមើលថាមានការឈឺចាប់, តឹង, ឬដុំសាច់ណាមួយក្នុងបំពង់ដៃស្បូន ឬក្រពេញអូវ៉ែដែរឬអត់។ ការពិនិត្យលើរាងកាយតែមួយមុខគឺមិនគ្រប់គ្រាន់សម្រាប់ធ្វើរោគវិនិច្ឆ័យជំងឺកូនក្រៅស្បូនទេ។ ការធ្វើរោគវិនិច្ឆ័យច្រើនតែបញ្ជាក់កាន់តែច្បាស់ជាមួយនឹងការធ្វើតេស្តឈាម និងថតអេកូ។

ជាមួយនឹងការថតអេកូជាលក្ខណៈស្តង់ដារ រលកសម្លេងដែលមានហ្វ្រេកង់ខ្ពស់នឹងអាចរកឃើញកន្លែងណាដែលមានបញ្ហាបាន។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងដំណាក់កាលមានផ្ទៃពោះភ្លាមៗ ស្បូន និងបំពង់ដៃស្បូនមានទីតាំងនៅជិតសម្បូរជាតិផ្ទៃរបស់ពោះ។

ពេលខ្លះ យើងអាចរកឃើញការមានផ្ទៃពោះលឿនពេកដែរតាមរយៈការថតអេកូ។ បើសិនជាការកំណត់រោគវិនិច្ឆ័យនៅតែមិនទាន់ដឹងទៀតនោះ គ្រូពេទ្យប្រហែលជាត្រូវតាមដានទៅលើលទ្ធផលតេស្តឈាមទៀតរហូតដល់ជំងឺកូនក្រៅស្បូននោះអាចកំណត់បាន ឬទាត់ចោលតាមរយៈការថតអេកូ (ជាធម្មតាគឺ៤ ទៅ៥សប្តាហ៍ក្រោយពីបង្កកំណើតរួច)។

ចំពោះស្ថានភាពបន្ទាន់ ដូចជាហូរឈាមតាមទ្វារមាសច្រើន ជំងឺកូនក្រៅស្បូននេះនឹងត្រូវព្យាបាលដោយការវះកាត់តែម្តង។

ការព្យាបាល

អំប្រ៊ីយ៉ុងមិនអាចរស់នៅ ឬធំធាត់ដូចធម្មតានៅកន្លែងក្រៅពីស្បូនបានឡើយ។ ដើម្បីកុំអោយមានផលវិបាកដល់អាយុជីវិតអ្នកជំងឺ កូននេះត្រូវតែយកចេញតែម្តង។

បើសិនជាជំងឺកូនក្រៅស្បូនរកឃើញទាន់ពេលវេលា ការចាក់ថ្នាំ Methotrexateពេលខ្លះក៏អាចប្រើសម្រាប់បញ្ឈប់ការលូតលាស់របស់កោសិការ និងរំលាយកោសិការកូនក្រៅស្បូននោះបានដែរ។ ក្រោយពីចាក់រួច គ្រូពេទ្យនឹងតាមដានលើអ័រម៉ូន Human Chorionic Gonadotropin (HCG) ក្នុងឈាមរបស់អ្នកទៀត។ បើសិនជាចំនួន HCG នៅតែឡើងខ្ពស់ អ្នកប្រហែលជាត្រូវចាក់ថ្នាំ Methotrexate មួយផ្សេងទៀត។

ករណីផ្សេងទៀត ជំងឺកូនក្រៅស្បូននឹងត្រូវព្យាបាលដោយការវះកាត់ពោះដោយប្រើបំពង់ឆ្លុះ។ ក្នុងពេលវះកាត់នេះ គ្រូពេទ្យនឹងវះពោះក្នុងទំហំដ៏តូចមួយនៅក្បែរន្ធផ្សិត។ បន្ទាប់មកគាត់នឹងប្រើបំពង់ដ៏តូចមួយដែលមានកាំមេរ៉ានៅខាងចុង និងភ្លើងដើម្បីបំភ្លឺ។ ចំពោះឧបករណ៍ផ្សេងៗទៀតអាចនឹងសូបញ្ចូលទៅក្នុងបំពង់ ឬកន្លែងវះតូចមួយផ្សេងទៀតដើម្បីធ្វើការកាត់កូនក្រៅស្បូនចោល និងជួសជុលដល់បំពង់ដៃស្បូននោះ។ បើសិនជាបំពង់ដៃស្បូនខូចខាតហើយ វាប្រហែលជាត្រូវកាត់ចោលដែរ។

បើសិនជាជំងឺកូនក្រៅស្បូនកំពុងតែធ្វើអោយហូរឈាមខ្លាំង ឬបំពង់ដៃស្បូនរហែក អ្នកប្រហែលជាត្រូវធ្វើការវះកាត់ជាបន្ទាន់តាមរយៈការវះបើកពោះយ៉ាងធំ។ ករណីខ្លះ បំពង់ដៃស្បូនអាចនឹងជួសជុលបាន។ ទោះបីជាយ៉ាងណាក៏ដោយ បំពង់ដៃស្បូនត្រូវតែកាត់ចោលតែម្តង។

ករណីតិចតួច ការចាក់ថ្នាំ Methotrexate នឹងត្រូវធ្វើក្រោយពីវះកាត់រួច។

ការបង្ការ

អ្នកមិនអាចបង្ការជំងឺកូនក្រៅស្បូនបានទេ ប៉ុន្តែអ្នកអាចបន្ថយការប្រឈមមុខរបស់វាបាន។ ឧទាហរណ៍ កាត់បន្ថយការរួមភេទជាមួយដៃគូរួមភេទច្រើន និងប្រើស្រោមអនាម័យនៅពេលអ្នករួមភេទដើម្បីជួយបង្ការការឆ្លងជំងឺកាមរោគ និងបន្ថយការប្រឈមនឹងជំងឺរលាកក្នុងអាងត្រគៀក។

បើសិនជាអ្នកធ្លាប់មានជំងឺកូនក្រៅស្បូនពីមុនមក ចូរពិគ្រោះជាមួយគ្រូពេទ្យសិនទៅមុនពេលសម្រេចចិត្តយកកូនម្តងទៀត។ នៅពេលអ្នកមានផ្ទៃពោះ គ្រូពេទ្យនឹងធ្វើការតាមដានលើស្ថានភាពរបស់អ្នកយ៉ាងប្រុងប្រយ័ត្ន។ ការធ្វើតេស្តឈាម និងការថតអេកូទាន់ពេលវេលាអាចនឹងផ្ត

មតិរបស់អ្នក

Please enter your comment!
Please enter your name here