ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលអាចធ្វើឲ្យលុយចូលមកក្នុងហាងអ្នកដូចជាទឹកអញ្ចឹង។ តើមានរបៀបធ្វើបែបណាខ្លះទៅ?
1. អ្នកមិនគួរជឿជាក់ទៅលើនរណាយ៉ាងងាយនោះទេ ព្រោះនៅក្នុងទីផ្សារប្រៀបដូចជាកន្លែងប្រយុទ្ធ។ ដូចនេះ មុននឹងអ្នកជឿជាក់ទៅលើអ្វីមួយ អ្នកគួរតែប្រមូលព័ត៌មានឲ្យបានច្បាស់ ទើបអ្នកអាចធ្វើការសម្រេចបាន ដោយមិនខាតបង់។
2. នៅមុនពេលដែលអ្នកមិនទាន់ទទួលបានប្រាក់ អ្នកមិនគួរបញ្ជូនទំនិញទៅមុនទេ ព្រោះមានពេលខ្លះ អ្នកទាំងនោះនឹងអាចមិនសងប្រាក់អ្នកពេលដែលទទួលបានទំនិញ។ ដូចនេះ ទោះជាខាត ក៏អ្នកមិនគួរបញ្ជូនទំនិញទៅមុនដែរ នៅពេលដែលអតិថិជននោះអ្នកមិនបានស្គាល់ច្បាស់។
3. អ្នកគួរតែស្វែងយល់ពីតម្លៃទីផ្សារឲ្យបានច្បាស់លាស់ ទើបអ្នកអាចដឹងថាពេលណាអ្នកគួរតែតម្លើងថ្លៃ ហើយពេលណាគួរតែចុះថ្លៃ ដើម្បីឲ្យមុខរបរអ្នកអាចដើរទៅមុខបានយ៉ាងជោគជ័យ។
4. ទំនិញរបស់អ្នក គួរតែរៀបចំឲ្យគ្រប់ក្នុងហាង ព្រោះអតិថិជនអ្នកមកដល់ហាងហើយ បើគេមិនបានទំនិញទេ នោះអ្នកនឹងអាចបាត់បង់អតិថិជនមួយរូបនេះជារៀងរហូត ព្រោះគេបានបាត់បង់ទំនុកចិត្តលើអ្នក។
5. អ្នកគួរតែលក់ទំនិញដែលមានគុណភាពល្អ ទើបអាចធ្វើឲ្យអតិថិជនជឿជាក់លើអ្នក ហើយមកទិញអ្នកទៀត។ ផ្ទុយទៅវិញ បើអ្នកលក់របស់មិនសុទ្ធ នោះអ្នកអាចចំណេញបានត្រឹមក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។
6. ប្រសិនជាអ្នកលក់ផលិតផលផ្តាច់មុខតែម្នាក់ឯង អ្នកអាចតម្លើងថ្លៃបាន ព្រោះទំនិញមួយនេះ មានតែអ្នកជាអ្នកលក់តែប៉ុណ្ណោះ។ ដូចនេះ អ្នកអាចកាត់ថ្លៃតាមចិត្តបាន។
7. នៅពេលដែលអ្នកចរចារជាមួយអតិថិជន អ្នកមិនគួរនិយាយដូចជាអ្នកចង់លក់ឲ្យគេខ្លាំងណាស់អញ្ចឹង វាអាចធ្វើឲ្យថ្លៃអ្នកធ្លាក់បាន។ ដូចនេះ អ្នកគួរតែណែនាំពីផលិតផលរបស់អ្នក ដើម្បីឲ្យអតិថិជនគិតពិចារណាចង់ទិញទោះបីជាតម្លៃប៉ុណ្ណាក៏ដោយ។
អ្នកគួរតែលក់ផលិតផលដែលមានគុណភាពល្អ ហើយមានតម្លៃសមរម្យ ទើបអាចទាក់ទាញបានអតិថិជនច្រើន។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះបាន ដើម្បីធ្វើឲ្យមុខរបរអ្នកអាចដើរទៅមុខបានយ៉ាងជោគជ័យ៕