ប្រសិនជាអ្នកចង់ឲ្យស្វាមីអ្នកវិលត្រឡប់មកផ្ទះភ្លាមក្រោយពេលដែលចេញពីកន្លែងការងារ អ្នកអាចអនុវត្តតាមវិធីទាំងនេះបាន។ តើមានអ្វីខ្លះទៅ?
1. នៅពេលព្រឹក មុនពេលដែលស្វាមីអ្នកចេញទៅធ្វើការ អ្នកគួរតែជួយរៀបចំខោអាវ ក្រវ៉ាត់ក និងសក់គេឲ្យបានល្អ ព្រោះនៅពេលដែលគេឃើញអ្នកយកចិត្តទុកដាក់ចំពោះគេពីរឿងតូចតាចទាំងនេះ នឹងធ្វើឲ្យគេរំភើបចិត្តជាខ្លាំង។
2. អ្នកអាចទិញខោក្នុងដែលស្លៀកទៅស្រួល ហើយត្រូវខ្លួន ដើម្បីឲ្យស្វាមីអ្នកស្លៀកបាន។ នៅពេលដែលអ្នកអាចធ្វើបែបនេះ នឹងធ្វើឲ្យគេដឹងថាអ្នកយកចិត្តទុកដាក់ចំពោះគេ និងបារម្ភពីគេ។
3. មិនថាក្រោយពេលដែលគេចេញពីធ្វើការមកដល់ផ្ទះ ឬគេជួយជួសជុលរបស់របរក្នុងផ្ទះទេ អ្នកគួរតែនិយាយថា បងនឿយហត់ហើយ។ ការនិយាយបែបនេះ ដើម្បីបញ្ជាក់ពីទឹកចិត្តរបស់អ្នកចំពោះគេ។
4. នៅពេលដែលដល់ថ្ងៃសំខាន់រវាងអ្នកទាំងពីរ អ្នកគួរតែជប់លៀងជាមួយគ្នា ដើម្បីរំលឹកអនុស្សាវរីយ៍ទាំងឡាយដែលអ្នកទាំងពីរធ្លាប់សាងជាមួយគ្នា ទើបអាចរក្សាមនោសញ្ចេតនាអ្នកបានល្អ។
5. អ្នកគួរតែរៀនធ្វើម្ហូបដែលប្តីអ្នកចូលចិត្តញ៉ាំ ទើបអាចធ្វើឲ្យគេត្រឡប់មកផ្ទះពិសារបាយរាល់ថ្ងៃ ថែមទាំងអាចធ្វើឲ្យគេរំភើបចិត្តទៀតផង។
6. អ្នកគួរតែទុកពេលផ្ទាល់ខ្លួនដល់គេខ្លះ ទើបអាចធ្វើឲ្យស្វាមីអ្នកមិនធុញ។ ដូចនេះ អ្នកទាំងពីរនឹងមិនងាយមានទំនាស់នឹងគ្នានោះទេ។
7. នៅពេលដែលស្វាមីអ្នកមិនបានហាលមាត់សុំគំនិតពីអ្នក អ្នកមិនគួរប្រញាប់បញ្ចេញយោបល់នោះទេ ដោយអ្នកគួរតែជួយផ្តល់កម្លាំងចិត្ត និងជឿជាក់គេបានហើយ។
8. អ្នកគួរតែនិយាយថា អ្នកស្រឡាញ់គេឲ្យបានច្រើន ទើបអាចបញ្ជាក់ពីទឹកចិត្តអ្នក ហើយផ្តល់ភាពផ្អែមល្ហែមដល់គ្នា។ ដូចនេះ ស្វាមីអ្នកនឹងមិនចង់នៅក្រៅយូរទេ ដោយរំពឹងចង់វិលមកផ្ទះឲ្យលឿនតែប៉ុណ្ណោះ៕