ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារស្បូនអ្នកឲ្យមានសុខភាពល្អ។ តើមានអ្វីខ្លះទៅ?

1.    អ្នកគួរតែពិសារត្រីឲ្យបានច្រើន ព្រោះនៅក្នុងត្រីមានផ្ទុកសារធាតុដែលអាចជួយការពារស្បូនអ្នកមិនងាយប្រឈមមុខនឹងជំងឺផ្សេងៗឡើយ។  ជាពិសេស ត្រីក៏អាចជួយធ្វើឲ្យខួរក្បាលអ្នកឆ្លាតផងដែរ។ ដូចនេះ អ្នកគួរតែបរិភោគត្រីឲ្យបានច្រើនជាងសាច់ផ្សេងៗ ទើបអាចការពារសុខភាពអ្នកបានល្អ។

2.    អ្នកអាចញ៉ាំការ៉ុតឲ្យបានច្រើន ព្រោះសារធាតុទាំងឡាយដែលមានក្នុងការ៉ុត នឹងអាចជួយធ្វើឲ្យអ្នកអាចចៀសពីជំងឺមហារីកស្បូនបាន។ ដូចនេះ អ្នកអាចយកការ៉ុតមកចម្អិនឲ្យឆ្អិនដើម្បីពិសារបាន។ ក្រោយពេលដែលអ្នកបរិភោគរួច ស្បូនអ្នកនឹងមិនងាយកើតមានបញ្ហានោះទេ។

3.    អ្នកអាចហែលទឹកឲ្យបានច្រើន ព្រោះការហែលទឹកនេះ អាចជួយវឹកហាត់ស្បូនអ្នកឲ្យរឹងមាំ។ ជាពិសេស ក្រោយពេលដែលអ្នកតែងតែហែលទឹក អ្នកនឹងអាចចៀសពីអាការៈឈឺពោះពេលមករដូវ។

4.    អ្នកគួរតែកុំញ៉ាំរបស់ដែលត្រជាក់ច្រើនពេក ដូចជាទឹកកក ការ៉េម ឬភេសជ្ជៈដែលត្រជាក់ខ្លាំង ព្រោះវាអាចបំផ្លាញស្បូនអ្នកដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែពិសារអាហារដែលក្តៅ ទើបអាចការពារស្បូនអ្នកបាន។

5.   អ្នកអាចប្រើស្រោមអនាម័យនៅពេលរួមភេទ ដើម្បីការពារមេរោគផ្សេងៗដែលអាចជ្រាតចូលក្នុងស្បូនអ្នក។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីការពារស្បូនអ្នករឹងមាំបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង