សាច់បក្សីគឺជាប្រភពប្រូតេអ៊ីនដ៏អស្ចារ្យមួយ ប៉ុន្តែអ្នកនៅតែត្រូវការជ្រើសរើសសាច់ដែលផ្តល់សុខភាពល្អជាង និងរៀបចំវាញ៉ាំឲ្យល្អផងដែរ។ ខាងក្រោមនេះគឺជាដំបូន្មានមួយចំនួនក្នុងការញ៉ាំសាច់បក្សីប្រកបដោយសុខភាពល្អ៖
- ចូរជ្រើសរើសសាច់បក្សីណាដែលគ្មានស្បែក
- អាចញ៉ាំវាដោយដុតឬអាំង ចៀសជាងការចៀន
- មិនត្រូវលាបបឺពីលើដើម្បីបន្ថែមរសជាតិឡើយ
- ចូរចៀរខ្លាញ់ៗ និងស្បែកចេញឲ្យអស់មុននឹងចម្អិន
- ចូរជ្រើសរើសយកការញ៉ាំសាច់ទ្រូងល្អជាង ព្រោះវាសម្បូរជាតិប្រូតេអ៊ីន និងមានខ្លាញ់ទាប
- ចូរជ្រើសរើសសាច់មាន់ញ៉ាំចៀសជាងសាច់ទារ ឬក្ងាន ដោយសារតែសាច់ទាំងពីរនេះមានខ្លាញ់ច្រើនជាង៕