ការឈាមច្រមុះអាចជារឿងគួរឲ្យខ្លាច និងមិនមានផាសុកភាពទេ ប៉ុន្តែវាកម្រជារឿងដែលធ្ងន់ធ្ងរណាស់។ ខាងក្រោមនេះគឺជាមូលហេតុមួយចំនួននៃការឈាមច្រមុះ៖

  • ខ្យល់អាកាសដែលក្តៅ ឬមិនមានសំណើម ដែលជាហេតុធ្វើឲ្យភ្នាស់ក្នុងច្រមុះស្ងួត
  • ការរលាកប្រហោងឆ្អឹងក្នុងច្រមុះ ផ្តាសាយ ឬអាឡែហ្ស៊ីដែលនាំឲ្យកណ្តាស និងហីសសម្បោរច្រើនៗ
  • របួសនៅមុខ
  • ជាប់របស់អ្វីមួយក្នុងច្រមុះ ឬការកេសអាចម៌ច្រមុះច្រើន
  • លើសសម្ពាធឈាម ឬកំពុងតែប្រើថ្នាំរំលាយកំណកឈាម
  • ប៉ះពាល់នឹងសារធាតុគីមីបង្ករលាក
  • វៀចខ្ទង់ច្រមុះ
  • ការវះកាត់នៅច្រមុះ ឬមុខ៕