ឃើញមួយភ្លែតស្មានតែមនុស្សមានជើងដំឡូង តាមពិតមិនមែនសោះ នោះដោយសារតែដំឡូង នេះមានទម្រង់ដូចជើងមនុស្សខ្លាំងពេក ហើយមានគ្រប់ចាប់ពីមេជើង រហូតកូនជើង និយាយរួមគឺពិតជាដូចមែនទែន។
ដំឡូងដែលទំនងជាមានម្រាម ៦ និងមានទម្ងន់ ៨ គីឡូគួរឱ្យភ្ញាក់ផ្អើលនេះត្រូវប្តីប្រពន្ធកសិករ ពីរនាក់ឈ្មោះ ម៉ាលី (Marli) និង ប៉ូឡូ ស៊ីគ្វីនែល (Paulo Ciquinel) ដែលរស់នៅមេឡីរ៉ូ (Meleiro) រដ្ឋសានតា កានតារីណា (Cantarina) ប្រទេសប្រេស៊ីល គាស់បានកាលពី ពេលថ្មីៗនេះ។
ពួកគាត់បានដាំដំឡូងនេះនៅក្នុងសួនបន្លែក្រោយផ្ទះរបស់ពួកគាត់ ដែលមានដាំបន្លែចម្រុះជាច្រើន មុខទៀត។ តោះ! បើចង់ដឹងច្បាស់ថាវាពិតជាដូចជើងមនុស្សខ្លាំងប៉ុណ្ណា សូមមើលរូបភាពខាង ក្រោមទាំងអស់គ្នា៕
ប្រភព៖ rasmeinews.com