នៅពេលដែលអ្នកជ្រើសរើសយកសង្សារ អ្នកគួរតែស្វែងយល់អត្តចរិតរបស់គេឲ្យច្បាស់ ព្រោះមានបុរសមួយចំនួនស្រឡាញ់អ្នកមិនស្មោះឡើយ។ គេស្រឡាញ់អ្នកព្រោះតែចង់បានខ្លួនប្រាណអ្នកប៉ុណ្ណោះ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីចរិតរបស់មនុស្សប្រុសបែបនោះ។ តើមានអ្វីខ្លះទៅ?

  1. ក្រៅពីល្អចំពោះអ្នក ថែមទាំងល្អចំពោះមិត្តស្រីចាស់របស់គេទាំងអស់។
  2. ជាមនុស្សដែលតែងតែខ្វាយខ្វល់ពីម៉ូតសក់អ្នក សម្លៀកបំពាក់ និងប្រកាន់ចំពោះទម្ងន់ និងកម្ពស់អ្នក។
  3. ជាបុរសដែលជួបអ្នកលើកទីមួយសុំលេខទូរស័ព្ទភ្លាម បើអ្នកមិនឲ្យ គេនឹងឈប់ទាក់ទងជាមួយអ្នក ហើយប្តូរមនុស្សស្រីផ្សេងទៀត។
  4. ជាមនុស្សដែលនិយាយផ្សេងធ្វើផ្សឹង។
  5. ជាមនុស្សដែលធ្វើអ្វីតែងតែមានគោលដៅជានិច្ច។
  6. នៅពេលដែលអ្នកឆ្លើយតបនឹងសារគេយូរ គេនឹងទុកអ្នកចោលយូរដូចគ្នា ដោយយកលែសថា ទុកឲ្យអ្នកស្គាល់រសជាតិនេះដែរ។ ប៉ុន្តែគេបែរជាកំពុងលេងសារជាមួយអ្នកផ្សេងទៅវិញ។
  7. ជាមនុស្សមិនហ៊ានណែនាំអ្នកឲ្យមិត្តភក្តិគេស្គាល់ទេ ព្រោះខ្លាចមិត្តរបស់គេនិយាយរឿងទាំងអស់ប្រាប់អ្នក។
  8. ជាមនុស្សដែលមិនហ៊ានទិញរបស់ដែលអ្នកពេញចិត្តឲ្យអ្នកទេ ដោយយកលែសថាព្រោះតែចង់ឲ្យអ្នកល្អ។
  9. ជាបុរសដែលមិនដែលរៀបចំផែនការអនាគតជាមួយអ្នកឡើយ។
  10. ជាបុរសដែលនៅពេលដែលអ្នកមិនឲ្យខ្លួនប្រាណអ្នកដល់គេ គេតែងតែប្រើលែសថាអ្នកមិនស្រឡាញ់គេ ដោយបង្ខំឲ្យអ្នកឲ្យគេតែម្តង៕