អត្តចរិតនៃមនុស្សម្នាក់ៗគឺពុំមានភាពដូចគ្នាទេ ដោយមានអ្នកខ្លះជាមនុស្សដែលអាចទុកចិត្តបាននៅពេលដែលយើងមើលតាមចរិត។ ប៉ុន្តែក៏មានមនុស្សដែលមានចរិតពុំអាចជឿជាក់បានដែរ។ នៅពេលដែលអ្នកដឹងពីអត្តចរិត ទើបអ្នកអាចដឹងថាគួរតែរកស៊ីជាមួយ ឬអត់។ ដូនេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីមនុស្សដែលកើតនៅឆ្នាំវក។ តើគេជាបុគ្គលបែបណាទៅ?
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលចូលចិត្តទន់ជាងរឹង។ ម្យ៉ាងទៀតជាមនុស្សដែលពុំសូវមានអារម្មណ៍សុវត្ថិភាពក្នុងខ្លួនឡើយ។ ជាងនេះទៅទៀត គេជាមនុស្សដែលខ្លាចការឈឺចុកចាប់។ ជាពិសេសគេជាមនុស្សទន់ខ្សោយទេ ប៉ុន្តែចូលចិត្តធ្វើជារឹងពឹង។ នៅពេលដែលមាននរណាយល់ច្រលំជាមួយគេ គេមិនដែរធ្វើការដោះស្រាយឲ្យបានច្បាស់ឡើយ។ គេជាមនុស្សដែលស្រឡាញ់លុយ ប៉ុន្តែបែរជាមិនចាប់អារម្មណ៍ ហើយមិនចូលចិត្តធ្វើរឿងដែលគ្មានន័យឡើយ។ ចុងក្រោយ គេជាមនុស្សដែលខ្លាចអ្នកដទៃបោះបង់ចោល ឬមិនរវល់នឹងគេ៕