នៅពេលដែលអ្នកដឹងថាឆ្នាំរបស់អ្នកជាឆ្នាំដែលឆាប់ដើរដល់ផ្លូវបំបែកជាពីរក្នុងជីវិតអាពាហ៍ពិពាហ៍ សូមអ្នកថែរក្សាឲ្យបានល្អ។ នៅពេលដែលអ្នកចេះថែរក្សា នោះអ្នកនឹងមិនងាយដើរដល់ផ្លូវនេះឡើយ។ ដូចនេះតើមានឆ្នាំអ្វីខ្លះទៅ?

ឆ្នាំថោះ

ឆ្នាំថោះនៅទីនេះសំដៅដល់នារី។ នារីដែលកើតនៅឆ្នាំនេះជាបុគ្គលដែលមានប្រតិកម្មខ្លាំងក្នុងជីវិតគូ។ ម្យ៉ាងទៀតគេជាបុគ្គលដែលចេះថែរក្សាចំណងស្នេហ៍ដែលនៅចំពោះមុខដែរ ថែមទាំងមានភាពល្អិតល្អន់ទៀតផង។ ប៉ុន្តែគេជាមនុស្សដែលមានពេលខ្លះមិនដឹងថាខ្លួនឯងចង់បានអ្វីក្នុងជីវិតអាពាហ៍ពិពាហ៍ឡើយ ជាហេតុដែលងាយប្រឈមមុខនឹងផ្លូវបំបែកជាពីរ ព្រោះគេគ្មានទំនុកចិត្ត និងគ្មានផែនការក្នុងជីវិត។

ឆ្នាំជូត

ឆ្នាំជូតនៅទីនេះសំដៅដល់មនុស្សប្រុស។ បុរសដែលកើតនៅឆ្នាំនេះជាមនុស្សដែលយល់ថាជីវិតគូគឺត្រូវតែដើរតាមគំនិតរបស់ខ្លួនឯង។ ប្រសិនជាអាពាហ៍ពិពាហ៍នេះមិនបានសម្រេចដូចបំណងដែលគេប៉ង នោះគេនឹងក្លាយជាទន់ខ្សោយបំផុត ជាហេតុដែលងាយដើរដល់ផ្លូវបំបែកដូចគ្នា ព្រោះគេយល់ថាគេជាជនរងគ្រោះ។

ឆ្នាំមមី

ឆ្នាំមមីនៅទីនេះសំដៅដល់មនុស្សស្រី។ នារីដែលកើតនៅឆ្នាំនេះជាបុគ្គលដែលចេះដោះស្រាយបញ្ហាទំនាក់ទំនងជាមួយអ្នកដទៃ ជាហេតុដែលធ្វើឲ្យគេស្គាល់មនុស្សជាច្រើន។ មានមនុស្សជាច្រើនដែលស្រឡាញ់ពេញចិត្តនឹងនារីដែលកើតនៅឆ្នាំនេះ។ ប៉ុន្តែក៏ព្រោះតែទំនាក់ទំនងទាំងនេះដែរធ្វើឲ្យជីវិតគូមានការប្រែប្រួលមិនទៀងទាត់។ ដូចនេះអាពាហ៍ពិពាហ៍គេអាចនឹងមានបញ្ហាដោយសារតែទំនាក់ទំនងទាំងនោះ៕