ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?

ឆ្នាំជូត

ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយអ្នកគួរតែប្រយ័ត្នពីសុខភាពអ្នកផ្ទះ ទើបមិនមានបញ្ហាកើតឡើង។ ពណ៌សំណាង គឺពណ៌ក្រហមចាស់។ លេខសំណាង គឺលេខ៧។

ឆ្នាំឆ្លូវ

ថ្ងៃនេះ រាសីអ្នកគឺមធ្យម ដោយអ្នកគួរតែប្រយ័ត្នចំពោះការបណ្តាក់ទុន និងការចំណាយទាំងឡាយ។ ពណ៌សំណាង គឺពណ៌ស្វាយ។ លេខសំណាង គឺលេខ៣។

ឆ្នាំខាល

ថ្ងៃនេះ រាសីអ្នកខ្ពស់ត្រដែត ដោយអ្នកអាចធ្វើការសហការជាមួយអ្នកដទៃបាន។ ពណ៌សំណាង គឺពណ៌ក្រហមចាស់។ លេខសំណាង គឺលេខ១។

ឆ្នាំថោះ

ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ដោយអ្នកអាចទទួលបានផលពីការលះបង់ទាំងឡាយរបស់អ្នក។ ពណ៌សំណាង គឺពណ៌អង្ករ។ លេខសំណាង គឺលេខ៧។

ឆ្នាំរោង

ថ្ងៃនេះ រាសីអ្នកធ្លាក់ចុះខ្លាំងណាស់ ដូចនេះ អ្នកគួរតែប្រយ័ត្នចំពោះការសម្រេចចិត្តទាំងឡាយដែលទាក់ទងនឹងប្រាក់។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ២។

ឆ្នាំម្សាញ់

ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយអ្នកអាចសម្រេចតាមផែនការបាន។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៤។

ឆ្នាំមមី

ថ្ងៃនេះ រាសីអ្នកមធ្យម ដោយអ្នកគួរតែគ្រប់គ្រងអារម្មណ៍អ្នកឲ្យបានជាប់ ទើបមិនចំណាយផ្តេសផ្តាស។ ពណ៌សំណាង គឺពណ៌មាស។ លេខសំណាង គឺលេខ៥។

ឆ្នាំមមែ

ថ្ងៃនេះ រាសីអ្នកមធ្យម ដោយអ្នកគួរតែប្រយ័ត្ន កុំចាញ់បោកអ្នកដទៃឲ្យសោះ។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៩។

ឆ្នាំវក

ថ្ងៃនេះ រាសីអ្នកបង្គួរ ឲ្យតែអ្នកខំប្រឹង ទ្រព្យអ្នកនឹងអាចចូលមកបាន។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៤។

ឆ្នាំរកា

ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយអ្នកគួរតែប្រយ័ត្នពីសុខភាព ទើបជាទ្រព្យធំរបស់អ្នក។ ពណ៌សំណាង គឺពណ៌ប្រផេះចាស់។ លេខសំណាង គឺលេខ៨។

ឆ្នាំច

ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយអ្នកគួរតែប្រយ័ត្ននៅពេលដែលមានទំនាក់ទំនងប្រាក់ជាមួយអ្នកដទៃ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៩។

ឆ្នាំកុរ

ថ្ងៃនេះ រាសីអ្នកបង្គួរ ដោយអ្នកគួរតែប្រើលុយបង្កើតលុយ នឹងអាចបានផលចូលមក។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៨៕

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង