ការឈឺចាប់ខ្លាំងដោយសារតែរមួលក្រពើអាចកើតឡើងលើមនុស្សគ្រប់គ្នាទាំងអស់ ប៉ុន្តែមនុស្សចាស់ទេដែលជួបបញ្ហានេះញឹកញាប់ជាងគេ។ ដូច្នេះដើម្បីចៀសផុតពីបញ្ហារមួលក្រពើនេះ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោម៖
- ធ្វើការពុតពែនជើង និងបត់បែនជើងថ្នមៗ ដើម្បីបំបាត់ការរមួលសាច់ដុំ
- ចូរពិគ្រោះជាមួយគ្រូពេទ្យថាតើការប្រើថ្នាំដូចជា ថ្នាំបញ្ចុះកូឡេស្តេរ៉ុល ឬបញ្ចុះទឹកនោម អាចធ្វើឲ្យរមួលក្រពើនៅជើងដែរទេ
- ចូរប្រាកដថា ចំនួនអេឡិចត្រូលីត្រក្នុងឈាមស្ថិតក្នុងសភាពធម្មតា។ បើសិនជាជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម ឬកាលស្យូមមានចំនួនតិចជាងធម្មតា នោះវាជាដើមហេតុដែលនាំឲ្យរមួលក្រពើហើយ
- ចូរព្យាយាមញ៉ាំទឹកឲ្យបានច្រើន
- ចូរប្រាកដថា អ្វីដែលអ្នកគ្របពីលើជើងដែលរមួលនោះមិនតឹងពេកទេ
- ចូរជ្រើសរើសស្បែកជើងដែលត្រូវ និងផ្តល់ការទ្រទ្រង់ល្អដល់ជើងអ្នក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855