ការជក់បារីនាំឲ្យកោសិកា និងជាលិកាខូចខាតបាន ហើយអ្នកជំនាញនិយាយថា បេះដូងក៏មិនមែនជាសរីរាង្គដែលត្រូវលើកលែងដែរ។ ការជក់បារីអាចបង្កហានិភ័យដល់បេះដូងបានដូចជា៖

  • បន្ថយសមត្ថភាពក្នុងការដឹកនាំអុកស៊ីសែនរបស់ឈាម
  • បង្ខំឲ្យបេះដូងធ្វើការកាន់តែខ្លាំងជាងមុនតាមរយៈការធ្វើឲ្យលើសសម្ពាធឈាម និងចង្វាក់បេះដូង
  • បង្កើនចំនួនជាតិខ្លាញ់ប្រភេទ Triglycerides និងកូឡេស្តេរ៉ុលអាក្រក់ ខណៈពេលដែលវាក៏បញ្ចុះចំនួនកូឡេស្តេរ៉ុលល្អផងដែរ
  • ប៉ះពាល់ដល់ចង្វាក់បេះដូងធម្មតា
  • ធ្វើឲ្យសរសៃឈាមរួមតូច
  • បង្កើនការរលាក ដែលនាំឲ្យប្រឈមកាន់តែខ្ពស់នឹងការកកឈាមក្នុងសរសៃឈាម៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង