​ទឹកកាម ជាធម្មតា មាន​ពណ៌​ស​ប្រផេះ ហើយ​វា​មាន​លក្ខណៈ​ខាប់ៗ បន្ទាប់ពី​ចេញមក​ខាងក្រៅ នៅក្នុង​រយៈពេល ៣០ នាទី​ដំបូង​។ រូបរាង​នៃ​ទឹកកាម អាចមាន​ការផ្លាស់ប្តូរ​ជា​បណ្តោះអាសន្ន ដែល​វា​មិនមែនជា​បញ្ហា​សុខភាព​នោះទេ​។​

​ទោះបីជា​យ៉ាងណា ពេលខ្លះ ការផ្លាស់ប្តូរ​ទាំងនេះ អាចជា​សញ្ញា​នៃ​ជំងឺ​ណាមួយ ដែល​តម្រូវ​អ្នកជំងឺ ត្រូវ​ទទួល​ការវាយតម្លៃ​បន្ថែមទៀត​។ ប្រសិនបើ​ការផ្លាស់ប្តូរ មាន​រយៈពេល​យូរ​ជាង​មួយ ឬ​ពីរ​សប្តាហ៍ ឬ​ប្រសិនបើ​មានការ​ផ្លាស់ប្តូរ​ពណ៌ ហើយ​កើតមាន​រួមជាមួយ រោគសញ្ញា​ផ្សេងទៀតៗ ដូចជា ការឈឺចាប់ គ្រុនក្តៅ ការ​ខូច​មុខងារ​ផ្លូវភេទ ឬ​មាន​ឈាម​នៅក្នុង​ទឹកនោម អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ទទួល​ការពិនិត្យ​បន្ថែមទៀត​។​

​ភាពមិនប្រក្រតី​នៃ​ពណ៌ ឬ​កំហាប់​របស់​ទឹកកាម អាច​បណ្តាលមកពី​៖
•    ពណ៌​ផ្កាឈូក ឬ​ក្រហម​ត្នោត​៖ ​វា​កើតឡើង​ក្រោយ​ការ​ច្រិ​ប​សាច់​ក្រពេញ​ប្រូ​ស្តា​ត ឬ​ការ​រលាក ឬ​ការ​ហូរឈាម​ក្នុង​ក្រពេញ​ប្រូ​ស្តា​ត ឬ​ក្នុង​បំពង់​ទឹកកាម​។​
•    ពណ៌​លឿង​៖ ​វា​អាចជា​ទឹកនោម​នៅក្នុង​ទឹកកាម ជំងឺខាន់លឿង ឬ​កម្រិត​កោសិកា​ឈាមសរ​ខ្ពស់​ខុស​ប្រក្រតី​។​
•    ចលនា​យឺត​ហួសហេតុ​ពេក ឬ​ស្អិត​រលាក​នៃ​បំពង់​តម្រង់​នោម​
•    ពណ៌​លឿង​បៃតង ៖ ជាការ​រលាក​ក្រពេញ​ប្រូ​ស្តា​ត​៕​

www.health.com.kh

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង