ការថែទាំបែបបង្ការអាចជួយដល់បញ្ហាសុខភាពធ្ងន់ធ្ងរបានទាន់ពេលវេលា ជាពិសេសនៅពេលអាយុកាន់តែច្រើន។ សម្រាប់មនុស្សចាស់ យកល្អគួរតែលើកទឹកចិត្តពួកគេឲ្យធ្វើរឿងខាងក្រោមនេះឲ្យបានច្រើន៖

  • ចាក់វ៉ាក់សាំងបង្ការជំងឺរលាកសួត និងផ្តាសាយជាទៀងទាត់
  • បើសិនជាអ្នកជាមនុស្សស្រី ចូរធ្វើការពិនិត្យរកមើលជំងឺមហារីកសុដន់ជារៀងរាល់ពីរឆ្នាំម្តង ឬញឹកញាប់ទៅតាមការណែនាំរបស់គ្រូពេទ្យ
  • ធ្វើការពិនិត្យរកមើលជំងឺមហារីកពោះវៀនធំនិងចុងពោះវៀនធំជាទៀងទាត់
  • ធ្វើការពិនិត្យរកមើលជំងឺទឹកនោមផ្អែមជាទៀងទាត់
  • ធ្វើតេស្តរកមើលចំនួនកូឡេស្តេរ៉ុលក្នុងឈាមជាទៀងទាត់
  • ធ្វើការពិនិត្យរកមើលជំងឺពុកឆ្អឹងជាទៀងទាត់៕