សង្គមសម្រាប់សម័យទំនើបនេះត្រូវបានបង្កើតឡើងឲ្យមានការអង្គុយស្ទើរតែភាគច្រើន។ ជាលទ្ធផល វានឹងធ្វើឲ្យមនុស្សយើងចំណាយពេលកាន់តែច្រើនក្នុងការអង្គុយច្រើនជាងពីមុនទៅទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ អ្នកប្រហែលជាឆ្ងល់ហើយថា តើការអង្គុយច្រើនពេកអាចមានឥទ្ធិពលអវិជ្ជមានច្រើនចំពោះសុខភាពឬអត់ហើយ។
ជាធម្មតាអ្នកធ្វើការនៅការិយាល័យប្រហែលជាចំណាយពេលអង្គុយច្រើនរហូតដល់ ១៥ម៉ោងឯណោះក្នុងមួយថ្ងៃ។ ម៉្យាងវិញទៀត អ្នកធ្វើការស្រែចំការវិញអង្គុយតែ ៣ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ ខាងក្រោមនេះគឺជាផលអវិជ្ជមានមួយចំនួននៃការអង្គុយច្រើនពេក៖
ការអង្គុយកាត់បន្ថយការរំលាយកាឡូរី
សកម្មភាពមិនហាត់ប្រាណប្រចាំថ្ងៃដូចជា ការដើរ ការឈរ និងការធ្វើចលនាតិចតួច នៅតែអាចរំលាយកាឡូរីបាន។ ការចំណាយថាមពលបែបនេះត្រូវបានគេដឹងថា ជាសកម្មភាពមិនហាត់ប្រាណ គឺជាសកម្មភាពដែលសំខាន់ដែរបើសិនជាអ្នកចង់សម្រកទម្ងន់។ របៀបរស់នៅបែបស៊ីដេកៗក៏មានការអង្គុយច្រើនដែរ ដូច្នេះវានឹងមិនសូវប្រើថាមពលច្រើនទេ ហើយក៏អាចងាយនឹងឡើងទម្ងន់ថែមទៀត។
ការអង្គុយបង្កើនការប្រឈមនឹងការធាត់
កាលណារាងកាយរំលាយជាតិខ្លាញ់កាន់តែតិច អ្នកទំនងជានឹងឡើងទម្ងន់កាន់តែខ្លាំងដែរ។ ហេតុដូច្នេះហើយ របៀបរស់នៅបែបស៊ីដេកៗគឺពិតជាជាប់ទាក់ទងគ្នាយ៉ាងខ្លាំងជាមួយនឹងការធាត់ជ្រុល។ តាមពិតទៅ ការស្រាវជ្រាវបានបង្ហាញថា អ្នកដែលធាត់ជ្រុលនឹងអង្គុយយូរជាង ២ម៉ោងជាងក្នុងមួយថ្ងៃជាមធ្យម ដែលវាច្រើនជាងអ្នកដែលមានទម្ងន់ធម្មតាទៅទៀត។
ការអង្គុយជាប់ទាក់ទងនឹងការឆាប់ស្លាប់
កាលណាអ្នកមានរបៀបរស់នៅបែបស៊ីដេកៗកាន់តែច្រើន អ្នកទំនងជានឹងកាន់តែឆាប់ស្លាប់។ តាមពិតទៅ អ្នកដែលរស់នៅបែបស៊ីដេកៗច្រើនគឺប្រឈមនឹងការឆាប់ស្លាប់ពី ២២ ទៅ ៤៩ភាគរយ។ ប៉ុន្តែទោះបីជាអំណះអំណាងភាគច្រើនគាំទ្រដល់រឿងនេះក៏ដោយ តែការសិក្សាមួយមិនបានរកឃើញទំនាក់ទំនងរវាងការអង្គុយ និងការស្លាប់ទេ។
របៀបរស់នៅបែបស៊ីដេកៗជាប់ទាក់ទងនឹងការកើតជំងឺ
សកម្មភាពបែបស៊ីដេកៗមានជាប់ទាក់ទងនឹងជំងឺរ៉ាំរ៉ៃច្រើនជាង ៣០ប្រភេទទៅទៀតរួមទាំង ប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី ១១២ភាគរយ និងជំងឺបេះដូង ១៤៧ភាគរយឯណោះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសិក្សាបានបង្ហាញថា ការដើរតិចជាង ១៥០០ជំហ៊ាន ឬអង្គុយយូរដោយគ្មានការញ៉ាំទេ វានឹងធ្វើឲ្យងាយនឹងកើតបញ្ហា Insulin Resistance កាន់តែខ្លាំង ដែលនេះគឺជាគន្លឹះនាំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២៕