លែឈើរីគឺជាផ្លែឈើដ៏គួរឲ្យស្រឡាញ់មួយ ហើយក៏ល្អចំពោះសុខភាពយើងច្រើនដែរ។ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ តែក៏ផ្ទុកទៅដោយវីតាមីន ជាតិរ៉ែនិងសារធាតុរុក្ខជាតិដែលមានប្រយោជន៍ចំពោះសុខភាពយ៉ាងខ្លាំងក្លា។ ផ្លែឈើរីប្រហែលជាមានប្រយោជន៍ចំពោះសុខភាពបេះដូងដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ការបង្កើនការញ៉ាំផ្លែឈើសម្បូរជីវជាតិដូចជាផ្លែឈើរីនេះ គឺជាមធ្យោបាយដ៏ស្រួលមួយក្នុងការការពារសុខភាពបេះដូង។ ការសិក្សាជាច្រើនបានបង្ហាញថា របបអាហារសម្បូរទៅដោយផ្លែឈើមានជាប់ទាក់ទងនឹងការថយចុះការប្រឈមនឹងជំងឺបេះដូង។
ផ្លែឈើរីមានប្រយោជន៍ជាពិសេសដោយសារតែវាមានជីវជាតិ និងសារធាតុដែលត្រូវបានគេដឹងថាជំរុញដល់សុខភាពបេះដូងរួមទាំង ប៉ូតាស្យូម និង Polyphenol។ គ្រាន់តែផ្លែឈើរីផ្អែម ១៥៤ក្រាម ផ្តល់នូវជាតិប៉ូតាស្យូមស្មើនឹងតម្រូវការប្រចាំថ្ងៃ ១០ភាគរយ។ ប៉ូតាស្យូមគឺជាជាតិរ៉ែមួយសំខាន់សម្រាប់ថែរក្សាបេះដូងឲ្យមានសុខភាពល្អ។ វាគឺជាតម្រូវការសម្រាប់ថែរក្សាចង្វាក់បេះដូងឲ្យទៀងទាត់ និងជួយបញ្ចេញចោលនូវជាតិសូដ្យូមដែលលើ ដើម្បីសម្រួលដល់សម្ពាធឈាមធម្មតា។ ហេតុដូច្នេះហើយ ទើបការញ៉ាំប៉ូតាស្យូមកាន់តែច្រើន មានជាប់ទាក់ទងនឹងការថយចុះការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។
ក្រៅពីនេះ ផ្លែឈើរីសម្បូរទៅដោយអង់ទីអុកស៊ីដង់ Polyphenol ដ៏ខ្លាំងក្លា រួមមាន Anthocyanins, Flavonols, និង Catechins ដែលអាចជួយថែរក្សាសុខភាពបេះដូង តាមរយៈការការពារកុំឲ្យមានការខូចខាតដោយសារតែរ៉ាឌីកាលសេរី និងបន្ថយការរលាក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
តាមពិតទៅ ការសិក្សាទៅលើមនុស្សប្រមាណ ៨៤១៥៨នាក់ បានរកឃើញថា ការញ៉ាំ Polyphenols ដូចជា Anthocyanins, Flavonols និង Catechins កាន់តែច្រើន មានជាប់ទាក់ទងនឹងការថយចុះការប្រឈមនឹងជំងឺបេះដូងរយៈពេល ៥ឆ្នាំ៕