ដំឡូងជ្វាជាអាហារដែលសម្បូរជីវជាតិ និងអាចញ៉ាំជំនួសបាយបាន។ យ៉ាងណាមិញ សម្បករបស់វាកម្រនឹងត្រូវបានគេញ៉ាំណាស់ថ្វីបើការខ្វែងគំនិតគ្នាមួយចំនួននិយាយថា វាគួរតែញ៉ាំបានដោយសារតែវាមានជីវជាតិ និងរសជាតិពិសេស។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាតិសរសៃដែលមានក្នុងដំឡូងជ្វាភាគច្រើនចេញពីសម្បកតែម្តង។ ដូច្នេះហើយ ការបោះសម្បកចោលនឹងបន្ថយការទទួលបានជាតិសរសៃ និងអង់ទីអុកស៊ីដង់។
សម្បូរជាតិសរសៃ
ដំឡូងជ្វាជាប្រភពដ៏ល្អមួយនៃជាតិសរសៃ។ ប៉ុន្តែជាតិសរសៃដែលមាននេះនឹងត្រូវថយចុះវិញនៅពេលបកសម្បកចេញ។ ជាតិសរសៃនឹងជួយឲ្យមានអារម្មណ៍ឆាប់ឆ្អែត ទ្រទ្រង់ដល់មេរោគល្អក្នុងពោះវៀន និងគ្រប់គ្រងជាតិស្ករក្នុងឈាម និងកូឡេស្តេរ៉ុលឲ្យនៅធម្មតា។
ប្រភពនៃអង់ទីអុកស៊ីដង់
ដំឡូងជ្វាសម្បូរទៅដោយអង់ទីអុកស៊ីដង់ ជាពិសេស Beta-carotene, Chlorogenic Acid និងវីតាមីន C និង E។ លើសពីនេះទៅទៀត ដំឡូងជ្វាពណ៌ស្វាយ គឺសម្បូរទៅដោយអង់ទីអុកស៊ីដង់ឈ្មោះថា Anthocyanins។ អង់ទីអុកស៊ីដង់ទាំងនេះនឹងជួយបង្ការការខូចខាតរបស់កោសិកា ហើយក៏ជាប់ទាក់ទងជាមួយនឹងការថយចុះការប្រឈមនឹងជំងឺរ៉ាំរ៉ៃជាច្រើនដូចជា ជំងឺបេះដូង និងមហារីក។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ចាប់តាំងពីងអង់ទីអុកស៊ីដង់ងាយនឹងកកកុញច្រើនក្នុងស្បែក និងក្រោមស្បែកមក ការញ៉ាំដំឡូងជ្វាទាំងស្បែកអាចបង្កើនការទទួលបានអង់ទីអុកស៊ីដង់ក្នុងខ្លួនបាន៕