បើសិនជាអ្នករស់នៅក្នុងទីក្រុង វាទំនងជាធ្វើឲ្យអ្នកស្វែងយល់ខ្ពស់អំពីមេរោគនេះហើយ ជាពិសេសក្នុងរដូវជំងឺភ្តាសាយ ឬការរាលដាលរបស់មេរោគដែលមិនអាចគ្រប់គ្រងបានបែបអន្តរជាតិតែម្តងដូចជា SARS ផ្តាសាយជ្រូក និងវីរុសថ្មីបំផុតនោះគឺ Coronavirus។ ប៉ុន្តែតើការពាក់ម៉ាសតែមួយមុខអាចបង្ការជំងឺផ្តាសាយ ឬវីរុស Coronavirus ដែរទេ?(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
យោងទៅតាម CDC បានឲ្យដឹងថា ម៉ាសត្រូវបានបង្កើតឡើងដើម្បីបញ្ឈប់ការរាលដាលរបស់វីរុសចម្លងតាមដំណក់ទឹកដង្ហើម ដែលចេញពីអ្នកជំងឺតាមរយៈការនិយាយ ក្អក ឬកណ្តាស។ ដំណក់ទឹកដង្ហើមទាំងនេះអាចកកជាប់នៅលើផ្ទៃទឹករំអិលនៃផ្លូវដង្ហើមខាងលើរបស់អ្នកជា ហើយក៏ធ្វើឲ្យអ្នកជានេះឆ្លងជំងឺបានដែរ។ យោងទៅតាមវេជ្ជបណ្ឌិត Richard Pedody ប្រធានផ្នែកជំងឺផ្តាសាយនៅឯ Public Health England បានឲ្យដឹងថា កាលណាយើងចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយ ការអនាម័យប្រអប់ដៃបានល្អ តាមរយៈការក្អក ឬកណ្តាសលើក្រដាសជូតមាត់ ការចោលវាទៅក្នុងធុងសម្រាម និងលាងសម្អាតប្រអប់ដៃឡើងវិញក្រោយចោលរួច អាចជួយកាត់បន្ថយការរាលដាលបាន។
នៅពេលនិយាយដល់ការការពារខ្លួនឯងពីជំងឺភ្តាសាយ យកល្អគួរតែធ្វើទៅតាមក្បួនទាំងបីខាងក្រោមនេះ៖
- ចាប់បាន៖ ចាប់មេរោគបាននៅពេលក្អក ឬកណ្តាសតាមរយៈការប្រើក្រដាសជូតមាត់
- ចោលក្នុងធុងសម្រាម៖ ចូរចោលក្រដាសជូតមាត់ក្នុងធុងសម្រាមដោយប្រុងប្រយ័ត្នក្រោយពេលប្រើប្រាស់វារួច ដើម្បីធានាថាវានឹងមិនប៉ះពាល់ទៅអ្នកដទៃទេ
- សម្លាប់វា៖ ចូរលាងសម្អាតប្រអប់ដៃដោយប្រុងប្រយ័ត្នដោយប្រើសាប៊ូសម្លាប់បាក់តេរីដើម្បីសម្លាប់មេរោគដែលចេញតាមការកណ្តាស។ លើសពីនេះទៅទៀត វ៉ាក់សាំងបង្ការជំងឺផ្តាសាយត្រូវបានណែនាំឲ្យប្រើលើមនុស្សអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ស្រ្តីមានផ្ទៃពោះ ក្មេងៗ និងមនុស្សធំដែលកំពុងតែមានជំងឺណាមួយក្នុងខ្លួន ជាពិសេសកូនក្មេង និងមនុស្សធំដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។
ខណៈពេលដែលវីរុស Coronavirus មិនមែនជាជំងឺផ្តាសាយ តែវាអាចបង្កជាអាការៈដូចជំងឺផ្តាសាយលើអ្នកដែលឆ្លងជំងឺនេះ។ ដូច្នេះការពាក់ម៉ាសធម្មតា ឬម៉ាសពេទ្យធម្មតាដើម្បីបង្ការការឆ្លងវីរុស Coronavirus មានប្រសិទ្ធភាពដែរទេ?
យោងទៅតាមព័ត៌មាន CBS បានឲ្យដឹងថា ម៉ាសពាក់កំពុងតែផ្ទុះជាខ្លាំងនាពេលថ្មីៗនេះ ដែលមនុស្សជាច្រើនតែងតែទិញវាដើម្បីការពារខ្លួនឯង។ យ៉ាងណាមិញ វាមិនទាន់មានអំណះអំណាងគ្រប់គ្រាន់ក្នុងការណែនាំថា មានប្រយោជន៍អ្វីសម្រាប់មនុស្សទូទៅត្រូវពាក់ម៉ាសឡើយ។ ការប្រឈមនឹងការបង្ករោគដោយ N-CoV ថ្មីនេះ នៅតែស្ថិតក្នុងកម្រិតទាបនៅឡើយទេ។ សម្រាប់ Public Health Wales ក៏មិនបានលើកទឹកចិត្តដល់មនុស្សយើងទិញ ឬចាប់ផ្តើមពាក់ម៉ាសដែរបើសិនជាពួកគេមិនទាន់ត្រូវបានណែណាំដោយគ្រូពេទ្យនៅឡើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) យ៉ាងណាមិញ អ្នកនាំពាក្យនៅឯ Boots បានប្រាប់ទៅ BBC បានឲ្យដឹងថា នៅពេលនិយាយដល់ការការពារខ្លួនឯងពីវីរុស Coronavirus អ្នកគួរតែលាងសម្អាតដៃជាមួយសាប៊ូ និងចៀសវាងការប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ដើម្បីបង្ការការចម្លង ជាពិសេសក្រោយពីហីសម្បោ កណ្តាស និងក្អករួច៕