Join with Health.com.kh on Telegram

ទោះបីស្គាល់និងធ្លាប់ញ៊ាំផ្លែឈើរី ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនដែលបានចាប់អារម្មណ៍អំពីអត្ថប្រយោជន៍នៃផ្លែឈើនេះចំពោះសុខភាពឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើផ្លែឈើរីអាចផ្ដល់ផលល្អៗយ៉ាងណាខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងមូលហេតុដែលគួររួមបញ្ចូលផ្លែឈើរីក្នុងរបបអាហារ ៖

១. ជួយឱ្យស្រកទម្ងន់

ឈើរីមានផ្ទុកកាឡូរីនិងជាតិខ្លាញ់ទាប។ ការទទួលទានផ្លែឈើនេះរួមផ្សំជាមួយការធ្វើលំហាត់ប្រាណថែមទៀតនោះ គឺល្អណាស់សម្រាប់អ្នកដែលមិនចង់ឡើងគីឡូ ឬកើនទម្ងន់និងចង់ស្រកទម្ងន់។

២. ពន្យារភាពចាស់តាមវ័យ

ឈើរីជួយពន្យារភាពចាស់តាមវ័យនិងទប់ស្កាត់រាល់សញ្ញានៃភាពចាស់មុនវ័យបានយ៉ាងប្រសើរ។ នេះក៏ព្រោះតែផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលបញ្ឈប់រ៉ាឌីកាល់សេរីមិនឱ្យបង្កការបំផ្លាញលើកោសិកា ហើយពន្លឿនដំណើរការនៃភាពចាស់តាមវ័យ។

៣. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែឈើរីក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានគួរឱ្យកត់សម្គាល់ផងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មមានប្រសិទ្ធភាពកម្ចាត់រ៉ាឌីកាល់សេរីមិនឱ្យបំផ្លាញកោសិកាសុខភាពដែលជួយទប់ស្កាត់ជាពិសេសចំពោះហានិភ័យនៃជំងឺមហារីកលំពែង ខួរក្បាល និងថ្លើម។

៤. បញ្ចុះជាតិអាស៊ីតអ៊ុយរិក

មានមនុស្សមិនច្រើនទេដែលដឹងថា ផ្លែឈើរីអាចកាត់បន្ថយ និងជួយប្រយុទ្ធប្រឆាំងជាតិអាស៊ីតអ៊ុយរិកបាន។ នោះក៏ព្រោះតែឈើរីមានផ្ទុកសារធាតុប្រឆាំងការរលាក anthocyanin ដែលជួយកាត់បន្ថយអាការៈឈឺសន្លាក់ និងការហើម។ ឈើរីក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយរក្សាការពារសន្លាក់ពីជំងឺរលាកសន្លាក់ហ្គោដ។

៥. ល្អសម្រាប់អ្នកមានបញ្ហាគេងមិនលក់

នេះក៏ព្រោះតែផ្លែឈើរីមានផ្ទុកជាតិមេឡាតូនីនដែលធ្វើឱ្យវាក្លាយជាជម្រើសនៃផ្លែឈើដ៏ប្រសើរសម្រាប់អ្នកជំងឺគេងមិនលក់។

៦. ពង្រឹងសុខភាពបេះដូង

ឈើរីមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មម្យ៉ាងហៅថា anthocyanins ដែលល្អសម្រាប់សុខភាពសសៃឈាមបេះដូង។ ការទទួលទានផ្លែឈើនេះជាប្រចាំជួយកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូងនិងជំងឺដាច់សសៃឈាមខួរក្បាលទៀតផង៕