​យោងទៅតាម​គេហទំព័រ​របស់ Mail Online បាន​ដាក់​បម្រាម​ថា បុរស​ដែល​ចូលទៅ​ក្នុង​បន្ទប់​សូ​ណា​ទៀងទាត់​អាច​បំផ្លាញ​ដល់​មេ​ជីវិត​ឈ្មោល​ពួកគេ​បាន​។ រឿង​នេះ​បានមកពី​ការសិក្សា​ដ៏​តូច​មួយ​ដែល​មាន​បុរស​តែ ១០​នាក់​ប៉ុណ្ណោះ ដែល​តម្រូវឲ្យ​ចូល​ក្នុង​កម្មវិធី Scandinavian-style Sauna​។

​អ្នកស្រាវជ្រាវ​ចង់​ដឹង​ថា តើ​ឥទ្ធិពល​នៃ​ការ​សង្ងំ​ក្នុង​បន្ទប់​សូ​ណា​យូរ​មាន​អ្វី​ប៉ះពាល់​ដល់​គុណភាព​មេ​ជីវិត​ឈ្មោល​ខ្លះ ព្រោះថា​ការស្រាវជ្រាវ​មុនៗ​បានបញ្ជាក់​ថា កាលណា​សីតុណ្ហភាព​ក្នុង​នៅ​ថង់​ពងស្វាស​កាន់តែ​ខ្ពស់​អាច​បណ្តាល​ឲ្យ​មេ​ជីវិត​ឈ្មោល​មាន​សុខភាព​កាន់តែ​មិនល្អ​។

ក្នុង​ពេល​សិក្សា បុរស​ដែល​មាន​មេ​ជីវិត​ឈ្មោល​សុខភាព​ល្អ​ទាំងអស់ ត្រូវបាន​គេ​រកឃើញ​ថា ចំនួន​មេ​ជីវិត​ឈ្មោល​ពួកគេ​ចុះ​ទាប ហើយ​ក៏​ថយចុះ​ភាព​មាន​ចលនា (​សមត្ថភាព​ហែល​ទៅរ​កមេ​ជីវិត​ញី​) ដែរ​ក្រោយពី​ចូល​ក្នុង​កម្ម​វី​ធី​សង្ងំ​ក្នុង​បន្ទប់​សូ​ណា ប៉ុន្តែ​លក្ខណៈផ្សេងៗ​ទៀត​នៃ​សុខភាព​មេ​ជីវិត​ឈ្មោល​គឺ​មិន​បាន​ប្រែប្រួល​ឡើយ​។​

យ៉ាងណាមិញ ឥទ្ធិពល​អវិជ្ជមាន​ទាំងនេះ​នឹង​ស្រួលបួល​មកវិញ​ក្រោយ​ពី​បុរស​ចៀសវាង​ការ​សង្ងំ​ក្នុង​បន្ទប់​សូ​ណា​រយៈពេល ៣​ខែ ដូច្នេះ​រាល់​ការខូចខាត​ដែល​រកឃើញ​ខាងលើ​គឺជា​រឿង​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។

អ្នកជំនាញ​ខាង​សុខភាព​បន្ត​ពូជ​ភាគច្រើន​ណែនាំ​ថា បុរស​ដែល​មាន​បញ្ហា​ពិបាក​មានកូន គួរតែ​ធ្វើយ៉ាងណា​រក្សា​ពងស្វាសរ​បស់​ខ្លួន​ឲ្យ​ស្ថិតក្នុង​ស្ថានភាព​ត្រជាក់​។ ការ​ងូតទឹ​កក្តៅ និង​ស្លៀកខោ​លី​អូ​តឹងៗ​សុទ្ធ​តែ​អាច​បង្កើន​ភាព​ក្តៅ​ទៅដល់​ពងស្វាស​បាន​ទាំងអស់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង

Comments are closed.