​យោងទៅតាម​សេចក្តីរាយការណ៍​ពី Daily Mail បានឲ្យដឹងថា បុរស​ដែល​ទំពែក​ក្បាល​នៅ​អាយុ ៤០​ឆ្នាំ​ទំនងជា​អាច​កើត​មហារីក​ក្រពេញប្រូ​ស្តាត​កាន់តែខ្លាំង​។ ប៉ុន្តែ​មុនពេល​បុរស​គ្រប់គ្នា​ដែល​កំពុង​តែ​ទំពែក​ក្បាល​បារម្ភ​ខ្លាំង​ពំពីការ​ជ្រុះស​ក់ ហើយ​ប្រឈម​ខ្ពស់​នឹង​ការស្លាប់​ដោយសារ​មហារីក​ទៀត​នោះ ការសិក្សា​នេះ​មិន​បាន​ពិនិត្យ​ទៅលើ​អត្រា​នៃ​ការស្លាប់​នៅឡើយ​ទេ​។ ករណី​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តា​ត​ភាគច្រើន​គឺ​មិនមែន​ជា​លក្ខណៈ​ធ្ងន់ធ្ងរ​ទេ (​លូតលាស់​យឺត​) ហើយ​បុរស​ភាគច្រើន​ស្លាប់​ជាមួយនឹង​មហារីក​ក្រពេញប្រូ​ស្តាត មិនមែន​ដោយសារ​តែ​វា​ឡើយ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ រោគវិនិច្ឆ័យ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​អាចជា​រឿង​គ្រោះថ្នាក់ ហើយក៏​មាន​ចំនួន​បុរស​ស្លាប់​ច្រើន​ដោយសារតែ​ជំងឺ​នេះ​ជា​រៀងរាល់ឆ្នាំ​ដែរ​។

រឿង​នេះ​គឺ​បាន​មកពី​ការស្រាវជ្រាវ​មួយ​ដែល​បង្ហាញ​អំពី​ទំនាក់ទំនង​រវាង​បុរស​ដែល​ទំ​ពែ​ងកក្បាល និង​ការរកឃើញ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​ទៅតាម​អាយុ​។ អ្នក​ស្រាវជ្រាវ​ជាច្រើន​បានឲ្យដឹងថា កាលណា​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​មាន​កាន់តែ​ខ្ពស់ ប្រហែល​ជា​ធ្វើឲ្យ​កើត​ជា​កោសិកា​មហារីក ខណៈពេលដែល​ការទប់ស្កាត់​ការលូតលាស់​របស់​សក់​ដែរនោះ ក៏បាន​ផ្តល់​នូវ​ការពន្យល់​ដ៏​ល្អ​មួយ​សម្រាប់​ទំនាក់ទំនង​នេះដែរ​។

ថ្វី​បើ​សារព័ត៌មាន​និយាយថា តេស្តូ​ស្តេ​រ៉ូន​ប្រហែល​ជា​មូលហេតុ​នៃ​ទំនា​ក់​ទំនង​ទាំង​ពីរ​នេះ​ក៏​ដោយ តែ​ការសិក្សា​មិន​បាន​វាស ឬ​វាយតម្លៃ​ទៅលើ​កម្រិត​នៃ​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​អ្វី​ទាំងអស់​។ វា​នឹង​មាន​ប្រយោជន៍​វិញ​បើសិន​ជា​ការសិក្សា​បាន​វាស់​ទៅលើ​កម្រិត​អ័រម៉ូន​មួយ​នេះ​ដើម្បី​ចង់ដឹងថា វា​ពិតជា​ផ្នែក​មួយ​នៃ​មូលហេតុ​ដែល​គេ​កំពុងតែ​សង្កេត​ឬ​អត់​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ nhs.uk

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង