​រឿង​នេះ​អាច​ជា​ដំណឹង​អាក្រក់​មួយ​សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ​ស្រា​បៀ​រ ព្រោះថា​រុក្ខជាតិ​ដែល​គេ​ប្រើ​ដើម្បី​ផ្តល់​ជា​រសជាតិ​ដល់​ស្រា​បៀរ​នោះ (Hops) អាច​ធ្វើ​ឲ្យ​ដោះ​មនុស្ស​ប្រុស​រីក​ធំ​ដូច​មនុស្ស​ស្រី​បាន​។ មិន​មាន​មនុស្ស​ច្រើន​បាន​ដឹង​អំពី​រឿង​នេះ​ទេ ប៉ុន្តែ សារធាតុ​ដែលមាន​ក្នុង​ស្រា​បៀរ​ពិតជា​ដើរតួនាទី​ជា​ថ្នាំ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ស្ត្រី​រ៉ាំ​ង​រដូវ និង​ការ​គេង​មិន​លក់​ដោយសារ​តែ​សារធាតុ Phytoestrogen របស់​វា​មាន​ខ្ពស់​។ សារធាតុ​មួយ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​មាន​លក្ខណៈ​ដូច​អ័រម៉ូន​ភេទ​មនុស្ស​ស្រី​អញ្ចឹង​។

​ការសិក្សា​ជា​ច្រើន​បានបង្ហាញ​ថា ស្រា​បៀរ​ដែលមាន​សារធាតុ​ដូចជា​អេ​ស្ត្រូជែន​គឺ​មាន​ឥទ្ធិពល​មួយ​លើ​រាងកាយ​បុរស មានន័យ​ថា វា​នឹង​បង្កើន​ចំនួន​អ័រម៉ូន​ភេទ​ស្រី​ក្នុង​ខ្លួន​។ អ្វី​ដែល​ល្អ​គឺ​វា​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ព្យាបាល​បញ្ហា​រ៉ាំ​ង​រដូវ​ដូចជា បន្ថយ​ការ​បែកញើស​ពេលយប់ ក្តៅ​ពេញខ្លួន ស្ងួត​ទ្វារមាស អារម្មណ៍​មិន​ល្អ និង​អា​ការៈផ្សេងៗ​ទៀត​។

ប៉ុន្តែ​សម្រាប់​បុរស​វិញ កាលណា​អ័រម៉ូន​អេ​ស្ត្រូជែន​មាន​ច្រើន​អាច​ធ្វើឲ្យ​ដោះគេ​រីក​ធំ​ដូច​មនុស្ស​ស្រី​បាន​។ យ៉ាងណាមិញ​ករណី​បុរស​មាន​ដោះ​រីក​ធំ អាច​ដោយសារតែ​ការកើនឡើង​ជាលិកា​ខ្លាញ់ ឬ​អតុល្យភាព​អ័រម៉ូន​ជុំវិញ​តំបន់​ដោះ​តែម្តង​។ អ្វី​ដែល​ជា​មូលហេតុ​ធំ​បំផុត​នៃ​អតុល្យភាព​អ័រម៉ូន​នេះ​គឺ​ក្នុង​ខ្លួន​មាន​អ័រម៉ូន​អេ​ស្ត្រូជែន​ច្រើនពេក​។

រុក្ខជាតិ Hops ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​ជា​ច្រើន​ដូចជា ការ​គេង​មិន​លក់ រ៉ាំ​ង​រដូវ និង​ជា​ឱសថ​បញ្ចុះ​ទឹកនោម​តាម​បែប​ធម្ម​ចាតិ​ដើម្បី​ពង្រឹង​ដល់​លំហូរ​ទឹកនោម​។ Hops ក៏​អាច​ជួយ​ភ្ញោ​ចដ​ល់​លំហូរ​ទឹកដោះ និង​ព្យាបាល​ការ​លើង​រឹង​របស់​លិង្គ​ដែល​មាន​ការឈឺចាប់​យុរ​ពេក​ផងដែរ ដោយសារ​តែ​វា​មាន​សមាសធាតុ​អ័រម៉ូន​ភេទ​ស្រី​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​ ​
ប្រភព​៖ 1mhealthtips

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង