មានមនុស្សមួយចំនួនពិបាកក្នុងការគេងណាស់ ដោយតែងតែគេងមិនលក់ជានិច្ច។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីអាហារមួយចំនួនដែលអ្នកអាចញ៉ាំហើយ គេងលក់ស្រួលបាន។ តើមានអ្វីខ្លះទៅ?
1. អ្នកអាចដាក់ទឹកឃ្មុំចូលទៅក្នុងទឹកដោះគោក្តៅអ៊ុនៗ រួចញ៉ាំមុនចូលគេងបាន នោះវានឹងជួយធ្វើឲ្យខួរក្បាលអ្នកស្ងប់។ នៅពេលដែលខួរក្បាលស្ងប់ នោះអ្នកនឹងអាចគេងលក់ស្រួលជាមិនខានឡើយ។
2. អ្នកអាចញ៉ាំទឹកដោះគោក្តៅអ៊ុនៗ ដោយមិនបាច់ដាក់ទឹកឃ្មុំក៏បានដែរ។ ក្រោយពេលដែលអ្នកញ៉ាំរួច អ្នកនឹងអាចគេងលក់ស្រួល ព្រោះនៅក្នុងនោះមានសារធាតុដូចជាថ្នាំងងុយគេងអញ្ចឹង។
3. ផ្លែចេកក៏គេចាត់ទុកជាថ្នាំសម្រាប់ធ្វើឲ្យអ្នកគេងលក់ស្រួលដែរ។ ដូចនេះអ្នកអាចសាកល្បងពិសារបាន។ ថាមិនត្រូវអ្នកអាចគេងលក់យ៉ាងស្រួល។
4. អ្នកអាចទិញស្រូវសាលីមកឆុងញ៉ាំបាន។ នៅពេលដែលអ្នកឆុង អ្នកអាចដាក់ស្ករបន្តិចចូល នោះក្រោយពេលដែលពិសាររួច អ្នកនឹងអាចគេងលក់ដូចគ្នា៕