ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយនារីឲ្យរស់នៅបានល្អជាងអ្នកដទៃ។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែរៀនកសាងគ្រួសារអ្នកឲ្យបានល្អ ដោយមិនគួរធ្វើរឿងដែលអាចធ្វើឲ្យគ្រួសារអ្នកបែកបាក់ឡើយ ព្រោះមានតែគ្រួសារចុះសម្រុងទេ ទើបអាចធ្វើឲ្យអ្នកអាចបំពេញការងារបានល្អ ឬគ្រប់គ្រងមុខរបរបានរុងរឿង។
2. មិនថាមុន ឬក្រោយរៀបការទេ អ្នកគួរតែមានការងារដែលជារបស់ខ្លួន ដោយមានចំណូលដែលជារបស់ខ្លួន ទើបអ្នកអាចរស់នៅបានសុខស្រួល ដោយមិនចាំបាច់យកប្រាក់ពីនរណាមកចាយ។
3. អ្នកគួរតែធ្វើជានារីដលមានចរិតល្អ និងសុភាពរាបសារ ព្រោះមនុស្សស្រីបែបនេះ ជាបុគ្គលដែលគេគោរព និងស្រឡាញ់ខ្លាំងណាស់។ ដូចនេះ អ្នកនឹងមានអ្នកជួយច្រើននៅពេលមានបញ្ហា។
4. អ្នកគួរតែធ្វើជានារីដែលរឹងមាំម្នាក់ ដោយមានគំនិតដែលជារបស់ខ្លួន មិនគួរតែងតែពឹងទៅលើអ្នកដទៃឲ្យជួយដោះស្រាយបញ្ហានោះទេ។ មិនថាក្នុងស្ថានភាពណាទេ អ្នកគួរតែរក្សាចរិតរឹងមាំមួយនេះ ដើម្បីធ្វើឲ្យជីវភាពអ្នកកាន់តែប្រសើរ។
5. អ្នកគួរតែមានជំនឿចិត្តខ្ពស់ចំពោះខ្លួនអ្នក ព្រោះជំនឿចិត្តមួយនេះ នឹងអាចដឹកនាំអ្នកឲ្យដើរដល់ផ្លូវដែលរុងរឿង។ ដូចនេះ អ្នកនឹងមានជីវភាពដែលមិនអន់នោះឡើយ៕