​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Daily Mail បានឲ្យដឹងថា អាហារ​ពេលព្រឹក​គឺជា​អាហារ​ដ៏​សំខាន់​បំផុត​ក្នុង​មួយ​ថ្ងៃ ហើយ​ការ​ដែល​តម​អាហារ​នេះ​វិញ អាច​បង្កើន​ឱកាស​កើត​ជំងឺ​គាំងបេះដូង​ខ្ពស់​ផង​។ ដំណឹង​នេះ​បានមក​ពី​ការសិក្សា​ចំនួន ១៦​ឆ្នាំ​ដែល​សិក្សា​ទៅ​លើ​ចំនួន​មនុស្ស​ដ៏​ធំ​មួយ​ដែល​មាន​អាយុ​វ័យ​កណ្តាល និង​អ្នកជំនាញ​ខាង​សុខាភិបាល​អាមេរិក​ប្រុស​ចាស់ៗ ទម្លាប់​នៃ​ការ​ញ៉ាំ​របស់​ពួកគេ និង​ការ​ប្រឈម​នឹង​ការ​កើត​ជំងឺ​សរសៃឈាម​បេះដូង​របស់​ពួកគេ​ផង​។ គេ​បាន​រកឃើញថា បុរស​ដែល​ប្រាប់ថា កំពុង​តែ​មិន​បាន​ញ៉ាំ​អាហារ​ពេល​ព​ញ​រឹក​គឺ​មាន​ការ​ប្រឈម​ខ្ពស់​ប្រមាណ ២៧​ភាគរយ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​ច្រើនជាង​បុរស​ដែល​បាន​ញ៉ាំ​អាហារ​ពេលព្រឹក​។

​បុរស​ដែល​ញ៉ាំ​អាហា​រស​ម្រន​នៅ​ពាក់​កណ្តាលយប់​ទៀងទាត់ (​ភ្ញាក់​ពី​គេង​ដើម្បី​ញ៉ាំ​អាហារ​ក្រោយ​ពី​គេង​រួចហើយ​) ត្រូវបាន​គេ​រកឃើញ​ថា មានការ​ប្រឈម​ខ្ពស់ ៥៥​ភាគរយ​នៃ​ជំងឺ​បេះដូង​សរសៃឈាម​ជា​ង​បុរស​ដែល​មិន​បាន​ញ៉ាំ​។ យ៉ាងណាមិញ វា​មិន​មាន​ទំនាក់ទំនង​ណាមួយ​ត្រូវបាន​គេ​រកឃើញ​រវាង​ការ​ញ៉ាំ​អាហារ​ញឹកញាប់ និង​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ឡើយ​។ រឿង​នេះ​បាន​ណែនាំ​ថា វា​គឺជា​ពេលវេលា​នៃ​ការ​ញ៉ាំ​អាហារ​ចៀង​ភាព​ញឹកញាប់​នៃ​ការ​ញ៉ាំ​អាហារ ដែល​វា​មាន​ឥទ្ធិពល​យ៉ាង​ធំ​មួយ​ទៅលើ​សុខភាព​បេះដូង​។

​ប៉ុន្តែ​ដោយសារ​តែ​លក្ខណៈ​នៃ​ការសិក្សា​នេះ ដូច្នេះ​មូលហេតុ និង​ឥទ្ធិពល​ដោយ​ផ្ទាល់​នៃ​ទំនាក់ទំនង​អាហារ​ពេលព្រឹក និង​សុខភាព​មិន​អាច​ត្រូវបាន​គេ​អះ​អា​អ​បានឡើយ​។ ខណៈពេល​ដែល​អ្នកស្រាវជ្រាវ​ចង់​បញ្ចុះ​កត្តា​របៀប​រស់នៅ​ទៅ​ក្នុង​ការសិក្សា​នេះ​ដែរ តែ​វា​អាច​ជា​ករណី​ដែរ ដែល​មនុស្ស​យើង​ត្រូវការ​ពេល​ច្រើន​ដើម្បី​ញ៉ាំ​អាហារ​ពេល​ព្រឹក​ឲ្យ​ទៀង​ទៀត ហើយ​មាន​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​ល្អ​ជាង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ nhs.uk

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង