ឪពុកម្តាយគួរតែដឹងនូវអ្វីដែលត្រូវធ្វើបើសិនជាមានអ្វីមួយចូលក្នុងភ្នែកកូន ឬកូនស្រាប់តែមានរបួសនៅភ្នែក។ ខាងក្រោមនេះអាចជាការណែនាំបន្ថែមដែលអ្នកគួរតែស្វែងយល់អំពីការមានរបួសនៅភ្នែករបស់កូន៖
- មិនត្រូវដាក់អ្វីសង្កត់ ត្រដុស ឬប៉ះពាល់ភ្នែកដែលមានរបួសឡើយ
- បើសិនជាមានកំទិចកំទីក្នុងភ្នែកកូន ចូរលើកត្របកភ្នែក ហើយឲ្យកូនព្យាយាមព្រិចភ្នែកឲ្យបានលឿន។ បើសិនជារឿងនេះមិនអាចបញ្ចេញកំទិចកំទីបានទេ ចូរស្វែងរកការព្យាបាលភ្លាមៗ
- មិនត្រូវប្រើក្រែម ឬថ្នាំលាបភ្នែកអ្វីទាំងអស់
- ចូរប្រើអ្វីមួយគ្របពីលើដំបៅ ឬរបួសបើកមុខដោយប្រុងប្រយ័ត្ន និងស្វែងរកការព្យាបាលភ្លាមៗ
- បើសិនជាមានការជះសារធាតុគីមីនៅលើភ្នែក ចូរលាងវាដោយប្រើទឹក។ មិនត្រូវប្រើវិធីសាស្រ្តអ្វីទាំងអស់សម្រាប់ភ្នែកដែលមានរបួសដោយខ្លួនឯងឡើយ៕