បើសិនជាអ្នកចង់ឲ្យកូនមានភាពជោគជ័យក្នុងសាលា ចូរចាប់ផ្តើមនៅផ្ទះជាមួយនឹងមូលដ្ឋានដ៏រឹងមាំទៅលើទម្លាប់ផ្តល់សុខភាពសិន។ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖

  • រៀបចំឲ្យកូនមានទម្លាប់ល្អដូចជា ឆាប់ចូលគេង និងញ៉ាំអាហារពេលព្រឹកដែលផ្តល់សុខភាព
  • កាត់បន្ថយការលេងទូរស័ព្ទ ឬទូរទស្សន៍ តែជម្រុញដល់ការហាត់ប្រាណវិញ
  • បង្កើតនូវទម្លាប់ប្រចាំថ្ងៃដ៏តឹងរឹងដើម្បីជួយឲ្យកូនរៀននូវអ្វីទៅតាមការរំពឹងទុក
  • បង្កើតនូវកន្លែងមួយក្នុងផ្ទះដែលមានរបស់របរទាំងអស់ដែលជាតម្រូវការសម្រាប់ទៅសាលា ចាប់ពីកាបូបស្ពាយ រហូតដល់ស្បែកជើង និងសៀវភៅជាដើម
  • បង្កើតនូវកន្លែងធ្វើការដែលកូនអ្នកអាចធ្វើការងារសាលា ជាមួយនឹងតម្រូវការចាំបាច់គ្រប់គ្រាន់សម្រាប់គេ និងមិនមានការរំខាន
  • អានសៀវភៅឲ្យកូនស្តាប់រាល់ថ្ងៃ
  • បង្កើតជាឧទាហរណ៍ល្អៗតាមរយៈការធ្វើការងារដ៏គម្រូ និងទម្លាប់ផ្តល់សុខភាពនានា
  • ស្តាប់កូននិយាយ និងព្យាយាមនិយាយបែបបើកចំហរអំពីជីវិតនៅសាលារៀន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង