ដើម្បីការពារសុខភាពមាត់ធ្មេញរបស់កូន អ្នកជំនាញបានណែនាំនូវគន្លឹះសាមញ្ញៗប្រាំយ៉ាង ក្រៅពីការដុសសម្អាតធ្មេញ និងប្រើអំបោះរូសធ្មេញទៅទៀត។ រឿងទាំងនោះមានដូចជា៖
- មិនត្រូវចែករំលែករបស់ប្រើប្រាស់ក្នុងផ្ទះបាយជាមួយកូន ឬដាក់ក្បាលដោះបៀមលេងចូលក្នុងមាត់អ្នកដើម្បីសម្អាតឡើយ ព្រោះរឿងនេះគ្រាន់តែអាចចម្លងមេរោគទៅមាត់កូនប៉ុណ្ណោះ។
- ចូរប្រាកដថា កូនអ្នកបានញ៉ាំអាហារ និងទឹកមានជីវជាតិ ជាពិសេសទឹកមានជាតិហ្ល័អូរ៉ាយ
- រៀបចំកាលវិភាគឲ្យកូនដើម្បីទៅជួបពេទ្យធ្មេញជាលើកដំបូងមុនគេអាយុមួយឆ្នាំ
- ចូរដុសសម្អាតមាត់ធ្មេញកូនអ្នកយ៉ាងហោចណាស់ពីរដងក្នុងមយយថ្ងៃ រយៈពេលពីរនាក់ក្នុងមួយដង ជាមួយនឹងថ្នាំដុសធ្មេញមានជាតិហ្ល័រអូរ៉ាយ។
- ពិគ្រោះជាមួយពេទ្យធ្មេញ ថាតើគួរដាក់ឧបករណ៍ការពារធ្មេញកូនឬអត់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855