ឥទ្ធិពលរបស់គ្រឿងស្រវឹងអាចប្រែប្រួលទៅតាមអាយុរបស់អ្នកទទួលទាន តែវានឹងបង្កបញ្ហាកាន់តែច្រើនទៀតនៅពេលញ៉ាំជាមួយនឹងថ្នាំមួយចំនួន។ ខាងក្រោមនេះគឺជាឧទាហរណ៍ខ្លះនៃការប្រើថ្នាំមួយចំនួនជាមួយគ្រឿងស្រវឹង៖
- លេបថ្នាំអាស្ពីរីនាជាមួយគ្រឿងស្រវឹង អាចធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងការហូរឈាមក្នុងក្រពះ ឬពោះវៀន
- ថ្នាំប្រឆាំងអាឡែហ្ស៊ីអាចធ្វើឲ្យងងុយគេងខ្លាំងបើសិនជាលេបជាមួយនឹងគ្រឿងស្រវឹង
- ការញ៉ាំគ្រឿងស្រវឹងជាមួយថ្នាំប៉ារ៉ា នឹងក្លាយជាធាតុផ្សំបំផ្លាញថ្លើមកាន់តែលឿន
- ការញ៉ាំគ្រឿងស្រវឹង ខណៈពេលលេបថ្នាំដែលមានជាតិអាលកុលស្រាប់ដូចជា ថ្នាំបញ្ចុះលាមក ឬសេរ៉ូក្អក នឹងបង្កើនចំនួនជាតិអាលកុលក្នុងខ្លួនកាន់តែច្រើន
- គ្រឿងស្រវឹងមិនគួរណាញ៉ាំជាមួយថ្នាំប្រឆាំងការបាក់ទឹកចិត្ត ឬថប់អារម្មណ៍ ឬថ្នាំងងុយគេងឡើយ ព្រោះផលវិបាករបស់វាអាចធ្វើឲ្យមនុស្សស្លាប់បាន៕