វានៅតែមានការតស៊ូមតិមួយចំនួនថាតើការគេងជាមួយគ្នាជាមួយទារកតូចៗមានអត្ថប្រយោជន៍ល្អចំពោះអ្នកឬអត់។ តាមពិត ការគេងជាមួយគ្នានឹងទារកតូចៗអាចមានប្រយោជន៍ច្រើនសម្រាប់មនុស្សធំ ហើយក៏វាជំនួយដល់ការគេងរបស់អ្នកថែមទៀត។ តើវាមានអ្វីខ្លះទៅ?
វានឹងបង្រៀនទារកឲ្យចេះភ្ញាក់ពីគេងដោយខ្លួនឯង
វាគឺជារឿងអស្ចារ្យណាស់ត្រង់ថា ទារកទើបនឹងកើតអាចគេងលក់ ហើយគាត់ជាប់ ដែលរឿងនេះអាចជាតម្រូវការរបស់ឪពុកម្តាយភាគច្រើនផង។ មែនហើយ តែនេះមិនមែនជាអ្វីដែលទារកគួរតែធ្វើឡើយ។ ការគេងជិតម្តាយគេពិតជាធ្វើឲ្យគេភ្ញាក់ដោយសារតែអ្វីៗខាងក្នុងខ្លួនគេដឹងថា ពួកគេត្រូវការបៅ និងដោះអ្នកនៅជិត។ រឿងនេះក៏បង្រៀនកូនអ្នកឥ្យចេះភ្ញាក់ដែឬនៅពេលមានអ្វីប្រែប្រួលដល់សីតុណ្ហភាពរាងកាយ ពីបាកដកដង្ហើម និងអ្វីៗផ្សេងទៀត។
ទារកអាចនឹងគេងលក់កាន់តែលឿន
ប្រយោជន៍មួយផ្សេងទៀតនៃការគេងជាមួយទារកគឺ ធ្វើឲ្យគេគេងលក់លឿនពេលដែលមានអ្នកនៅក្បែ។ រឿងនេះគឺជាការពិតនៅពេលដែលគេភ្ញាក់នៅកណ្តាលយប់ និងត្រូវការបៅ។ អ្នកនឹងយល់ថា កូនអ្នកគេបានល្អជាងនៅពេលដែលគេគេងតែឯង។
មិនសូវយំនៅពេលយប់ទេ
រឿងនេះកអាចត្រង់ថា វានឹងមិនមានពេលវេលាយំច្រើននៅពេលយប់ទេនៅពេលដែលអ្នកបានគេងជាមួយគេ។ ហេតុផលមួយនៅពីក្រោយរឿងនេះគឺថា អ្នកទំនងជាដឹងច្រើនអំពីតម្រូវការរបស់កូនទោះបីជាមុនពេលគេចាប់ផ្តើមយំក៏ដោយ។ បើសិនជាអ្នកសម្គាល់ឃើញថា មានអាការៈជាច្រើននៃការចង់បៅ អ្នកនឹងអាចផ្តល់តម្រូវតម្រូវការមួយនេះដល់គេបានភ្លាមៗ ជាងរងចាំឲ្យគេយំរហូតដល់ហូរទឹកភ្នែកខ្លាំងដែរ។
បង្កើតឲ្យបាននូវការផ្គត់ផ្គង់ទឹកដោះគ្រប់គ្រាន់
ចំណុចមួយដែលជាប្រយោជន៍ដល់អ្នកគឺ វានឹងជួយដល់ការបង្កើតទឹកដោះបានគ្រប់គ្រាន់សម្រាប់បំបៅកូន។ ចូរចាំថា ការផលិតរបស់ទឹកដោះគឺអាស្រ័យទៅតាមតម្រូវការរបស់កូនដែរ។ បើសិនជាកូនត្រូវការបៅញឹក នោះអ្នកនឹងត្រូវមានទឹកដោះគ្រប់គ្រាន់សម្រាប់គេ។ ហើយរឿងនេះនឹងជួយអ្នកបានកាន់តែល្អ។
ផ្តល់នូវមជ្ឈដ្ឋានកាន់តែមានសុវត្ថិភាពសម្រាប់កូនអ្នក
អត្ថប្រយោជន៍មួយផ្សេងទៀតដែលអ្នកគួរពិចារណាលើការគេងជាមួយទារកនោះគឺ វានឹងបង្កើតបាននូវមជ្ឈដ្ឋានដ៏មានសុវត្ថិភាពជាមុនសម្រាប់គេ ដោយសារតែវានឹងកាត់បន្ថយការធ្លាក់ពីគេបានច្រើនបំផុត។ រឿងនេះនឹងបង្កើនទំនុកចិត្ត និងការជឿជាក់របស់ពួកគេចំពោះឪពុកម្តាយផង។
ឪពុកម្តាយអាចនឹងមានទំនាក់ទំនងកាន់តែរឹងមាំជាមួយកូនពួកគេ
រឿងនេះមិនគ្រាន់តែមានប្រយោជន៍ចំពោះម្តាយទេ ប៉ុន្តែឪពុកក៏មានប្រយោជន៍ទទួលបានភាពស្និទ្ធស្នាលកាន់តែខ្លាំងជាមួយកូនដែរ។ ការដែលឲ្យកូនគេងនៅចន្លោះអ្នកទាំងពីរ នឹងជួយបង្កើននូវទំនាក់ទំនងកាន់តែល្អរវាងអ្នកទាំងបី៕