ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទង្វើអប់រំដែលខុស ដោយអ្នកមិនគួរប្រើលើកូនឡើយ។ តើមានអ្វីខ្លះទៅ?
1. អ្នកមិនត្រូវវៃគូទរបស់កូននៅពេលដែលគេធ្វើខុសទេ ព្រោះវានឹងធ្វើឱ្យការសិក្សាកូនធ្លាក់ចុះ និងអារម្មណ៍ធ្លាក់ចុះ។ ជាហេតុដែលអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តគេជាខ្លាំង។
2. អ្នកមិនត្រូវតែងតែប្រើសំលេងខ្លាំងៗមកស្តីបន្ទោសឱ្យកូនទេ ព្រោះធំឡើងគេនឹងមានចរិតដូចអ្នក។ ម្យ៉ាងទៀត គេនឹងអាចភ័យខ្លាចខ្លាំង ដោយខ្លាចអ្នកដូចជាយក្សអញ្ចឹង។
3. អ្នកមិនត្រូវដាក់ទោសកូនដោយឃុំគេក្នុងបន្ទប់ទេ ព្រោះគេនឹងមានជំងឺផ្លូវចិត្តជាមិនខាន។ នៅពេលដែលគេត្រូវបានអ្នកឃុំក្នុងបន្ទប់ដ៏ងងឹតជាច្រើនដង នោះកូនអ្នកនឹងចប់ ព្រោះអារម្មណ៍ផ្លូវចិត្តមួយនេះ នឹងពិបាកកែតម្រូវមកវិញណាស់។ កូននឹងរស់នៅក្នុងពិភពដ៏ងងឹតមួយនេះអស់មួយជីវិត។
4. អ្នកមិនត្រូវគំរាមកំហែងកូនទេ ព្រោះគេនឹងមានជំងឺភ័យខ្លាច។ ដូចនេះ សម្ពាធអារម្មណ៍មួយនេះនឹងនៅជាប់ក្នុងចិត្តគេជានិច្ច។ ទោះបីជាអ្នកខំកែប្រែបែបណា ក៏មិនអាចប៉ះប៉ូវដល់ចិត្តកូនដែរ។ ដូចនេះ អ្នកមិនគួរប្រើវិធីទាំងនេះ ដើម្បីអប់រំកូនឡើយ៕