មនុស្សភាគច្រើនតែងតែឈ្លោះគ្នាក្រោយពេលរៀបការ ព្រោះគេមិនយល់អត្ថន័យនៃពាក្យ “អាពាហ៍ពិពាហ៍”។ ពាក្យថា “អាពាហ៍ពិពាហ៍” ងាយស្រួលសរសេរ តែពិបាកអនុវត្តន៍។ ចំនុចសំខាន់នៃអាពាហ៍ពិពាហ៍ គឺឋិតលើការចេះពិភាក្សា ព្រោះអ្នកត្រូវរស់នៅជាមួយគ្នាអស់មួយជីវិត។ ដូចនេះនៅពេលដែលអ្នកឈ្លោះគ្នា អ្នកត្រូវអនុវត្តដូចខាងក្រោម ៖
1. ត្រូវតែទប់កំហឹង មិនត្រូវបញ្ចេញទេ ព្រោះនៅពេលដែលអ្នកខឹង អ្នកនឹងអាចនិយាយពាក្យខុសមួយចំនួន ឬពាក្យដែលធ្ងន់ធ្ងរលើប្តីអ្នក ជាហេតុធ្វើឲ្យទំនាក់ទំនងអ្នកកាន់តែយ៉ាប់។ ដូចនេះអ្នកគួរតែស្ងប់ស្ងាត់រៀងៗខ្លួន ហើយធ្វើការពិភាក្សាគ្នា តើអ្នកទាំងពីរត្រូវការអ្វីពីគ្នា? ប៉ុន្តែការពិភាក្សានេះត្រូវតែធ្វើនៅពេលបាត់កំហឹង។
2. ត្រូវរកឃើញមូលហេតុនៃការឈ្លោះប្រកែកគ្នា។ តើមកពីបញ្ហាអ្វីទើបធ្វើឲ្យអ្នកមិនត្រូវគ្នា? តើហេតុអ្វីបានជាក្រោយពេលរៀបការអ្នកតែងតែមានគំនិតខ្វែងគ្នា? ការរកឃើញមូលហេតុគឺជាវិធីដោះស្រាយដ៏មានប្រសិទ្ធភាពបំផុត។
3. ត្រូវតែយល់ចិត្តគ្នា និងចេះសុំទោសចំពោះទង្វើដែលខ្លួនធ្វើខុស។ ពាក្យ “សុំទោស” អាចធ្វើឲ្យអ្នកបាត់កំហឹងបាន។ ហើយត្រូវតែចេះអត់ឱនអធ្យាស្រ័យឲ្យអ្នកដែលធ្វើខុស។ បើកចិត្តឲ្យទូលាយ មិនចង្អៀតចង្អល់។ ដូចនេះ បើអ្នកអាចអនុវត្តន៍តាមចំនុចទាំងនេះអ្នកនឹងមានគ្រួសារ ដ៏មានសុភមង្គលមួយ៕