​វា​គឺជា​រឿង​មួយ​ធម្មតា​ទេ​ដែល​ស្ត្រី​មក​រដូវ​មិន​ទៀង​សម្រាប់​រយៈពេល​ពីរ​បី​ឆ្នាំ​ដំបូង​នៃ​ការ​មក​រដូវ ហើយ​ពេល​ខ្លះ​ក៏​អាច​នឹង​យូរ​ជាង​ធម្មតា​ទៀតផង​។ ប៉ុន្តែ​មធ្យោបាយ​តែមួយ​គត់​ដើម្បី​ដឹង​ថា​វា​ធម្មតា​ឬ​អត់ គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ ចំពោះ​រយៈពេល​នៃ​ការ​មក​រដូវ​ម្តងៗ​អាច​នឹង​ប្រែប្រួល​ពី​ស្ត្រី​ម្នាក់​ទៅ​ម្នាក់ទៀត តែ​ជា​មធ្យម​គឺ​ចន្លោះ​ពី ២១ ទៅ ៣៥​ថ្ងៃ​។
​រឿង​មួយ​ចំនួន​ដែល​អាច​បណ្តាលឲ្យរ​ដូវ​មក​មិទៀត​នោះ​មានដូចជា​៖

  • ស្ត្រី​អាចមាន​អ្វីមួយ​កើតឡើង​ចំពោះ​អ័រម៉ូន​របស់​នាង​
  • ​ហាត់ប្រាណ​ច្រើនពេក​
  • ​មិន​ញ៉ាំ​អាហារ​សម្បូរ​កាឡូរី​
  • ​ស្គម​ពេក ឬ​ធាត់​ពេក​
  • ​កំពុង​តែ​ប្រើប្រាស់​ថ្នាំ ជាពិសេស​ថ្នាំ​សរសៃ (Steroids)

​ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​មក​រដូវ​មិន​ទៀង​រហូតដល់​ច្រើនជាង ៣​ឆ្នាំ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ​។ ពេលនោះ​គាត់​អាច​នឹង​ចេញ​ជា​ថ្នាំ​ដើម្បី​ជួយ​ព្យាបាល​បញ្ហា​របស់​វា​។ បើសិន​ជា​រឿង​ផ្សេង​ដូចជា ហាត់ប្រាណ ឬ​ទម្លាប់​ញ៉ាំ​អាហារ​គឺជា​មូលហេតុ​នាំ​ឲ្យ​រដូវ​មក​មិន​ទៀត គ្រូពេទ្យ​ទំនងជា​នឹង​ផ្តល់​ជា​យោល​ខ្លះៗ​ដើម្បី​ជួយ​អ្នក​ផ្លាស់ប្តូរ​ទម្លាប់​ទាំងនោះ​។

​ក្មេងស្រី​ដែឡ​រួមភេទ ឬ​ធ្លាប់​រួមភេទ​ពីមុនមក គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យបាន​មួយ​ឆ្នាំ​ម្តង​ដែរ​។ ការ​មាន​ផ្ទៃពោះ ឬ​ជំងឺ​កាមរោគ​អាច​ប៉ះពាល់​ដល់​រដូវ​មនុស្ស​ស្រី ហើយ​ជំងឺ​កាមរោគ​ខ្លះ​ក៏​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​រយៈពេល​យូរ​ដែរ ជាពិសេស​ការ​អត់​កូន​តែ​ម្តង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ teenshealth.org

ត្រួតពិនិត្យដោយ www.health.com.kh

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង