ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបប្រើផ្លែប៉ោម ដើម្បីធ្វើឲ្យរាងអ្នកស្អាត។ តើមានអ្វីខ្លះទៅ?

អ្នកអាចយកផ្លែប៉ោមចំនួន២ផ្លែ ពងមាន់ចំនួន៤គ្រាប់ ទឹកដោះគោស្រស់ចំនួន១០០មីលីលីត្រ និងស្ករចំនួន២៥ក្រាម។ ក្រោយពេលដែលអ្នករៀបចំគ្រឿងផ្សំរួច អ្នកអាចគោះពងមាន់ដាក់ក្នុងចាន រួចដាក់ទឹកដោះគោស្រស់ និងស្ករចូល ហើយវ៉ៃឲ្យសព្វចូលគ្នា។ បន្ទាប់មក អ្នកអាចចិតសំបកផ្លែប៉ោម និងយកគ្រាប់ចេញ រួចចិតជាបន្ទះៗ។ បន្ទាប់មកទៀត អ្នកអាចកម្តៅខ្ទះឲ្យក្តៅ រួចចាក់ខ្លាញ់ចូល ទើបចាក់ពងមាន់ចូលទៅក្នុងនោះ ដោយប្រើភ្លើងតូចដើម្បីចៀន។ ចុងក្រោយ អ្នកអាចដាក់ផ្លែប៉ោមចូល រួចត្រឡប់ចុះឡើយជាការស្រេច។ អ្នកអាចញ៉ាំនំនេះ ដោយមិនចាំបាច់ភ័យថាធ្វើឲ្យអ្នកធាត់ឡើយ ព្រោះនេះជានំដែលធ្វើឲ្យអ្នកមានរាងស្អាតបាន។ វិធីមួយទៀត អ្នកអាចចិតផ្លែប៉ោមជាដុំតូចៗ រួចចាក់ទឹកដោះគោជូរចូលទៅក្នុងផ្លែប៉ោមនោះ ហើយធ្វើការញ៉ាំបាន នោះអ្នកនឹងងាយស្រួលបត់ជើងធំ ដោយធ្វើឲ្យជាតិពុលក្នុងរាងកាយអ្នកអាចចេញមកក្រៅអស់។ ដូចនេះ អ្នកនឹងមានរាងស្អាតជាមិនខានឡើយ៕