ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការមើលដឹងថាបុរសម្នាក់ស្រឡាញ់អ្នក ឬទេ។ តើមានអ្វីខ្លះទៅ?

1.    នៅពេលដែលអ្នកសួរបុរសថាតើគេចូលចិត្តនៅជាមួយអ្នកឬទេ។ បើចម្លើយគេថាចង់ នោះមានន័យថា មនុស្សប្រុសម្នាក់នេះនៅតែស្រឡាញ់អ្នក ព្រោះគេចង់នៅជាមួយជាងលេងហ្គេមតែម្នាក់ឯង។

2.    អ្នកក៏អាចសួរគេថា នៅពេលណាដែលគេចង់រៀបការជាមួយអ្នក។ បើគេឆ្លើយយ៉ាងលឿន ដោយមិនប្រើលែសផ្សេងដើម្បីអូសបន្លាយ ឬបង្វែលប្រធានបទ នោះមានន័យថាចិត្តគេគឺទុកអ្នកជាសំខាន់ ដោយចង់រស់នៅជាមួយអ្នកអស់មួយជីវិត។

3.    អ្នកក៏អាចសួរគេថា តើគេនៅចាំទេពីរឿងដែលគេបានធ្វើជាមួយអ្នកទាំងឡាយ។ បើគេនៅចាំ ហើយឆ្លើយយ៉ាងល្អិតល្អន់ នោះមានន័យថា គេនៅតែស្រឡាញ់អ្នក មិនចង់ចេញពីអ្នកឡើយ។

4.    សំណួរចុងក្រោយ អ្នកអាចសួរគេបានថា តើគេព្រមលះបង់ដើម្បីអ្នកឬទេ។ បើគេឆ្លើយថា គេហ៊ានធ្វើគ្រប់យ៉ាងដើម្បីអ្នក រួមទាំងជីវិតគេផងដែរ នោះមានន័យថា ចិត្តគេនៅមិនទាន់អស់ពីអ្នកឡើយ ដោយគេនៅតែស្រឡាញ់អ្នក៕